សិក្ខាសាលាស្ដីពី “ជម្រើសនៃការដោះស្រាយវិវាទពាណិជ្ជកម្ម និងការរៀបចំសំណុំរឿង”


នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (ម.ជ.ម.) បានសហការជាមួយសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) រៀបចំសិក្ខាសាលាមួយក្រោមប្រធានបទស្ដីពី “ជម្រើសនៃការដោះស្រាយវិវាទពាណិជ្ជកម្ម និងការរៀបចំសំណុំរឿង” ។ សិក្ខាសាលានេះផងដែរ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោកមជ្ឈត្តករ សាន គីរី ប្រធាន ម.ជ.ម. និងលោក សុខ ឡោ អនុប្រធាន សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា។

លោកមជ្ឈត្តករ សាន គីរី បានធ្វើបទបង្ហាញចែករំលែកអំពីជម្រើសក្នុងការដោះស្រាយវិវាទពាណិជ្ជកម្ម សវតារបស់ ម.ជ.ម. និងស្ថិតិនៃសំណុំរឿង ដើម្បីបង្កើនការយល់ដឹងនូវយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក៏ដូចជាមូលដ្ឋានគ្រឹះក្នុងការដោះស្រាយវិវាទពាណិជ្ជកម្ម។

Add to google calendar iCal / Outlook export

វាយបញ្ចូលហើយចុច "បញ្ចូល" ដើម្បីស្វែងរក