ការបង្កើត

ម.ជ.ម. ត្រូវ​បានបងើ្កតឡើងដោយច្បាប់ស្តីពីមជ្ឈត្តការ​ផ្នែកពាណិជ្ជកម្ម ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥០៦/០១០​ ចុះថៃ្ងទី​​​០៥​ ខែឧសភា ឆ្នាំ២០០៦។​ អនុលោមទៅតាមច្បាប់នេះ រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យលេខ ១២៤ អ​នក្រ.បក ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម និងអនុក្រឹត្យលេខ ១៨២ អនក្រ.បក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១០ ស្តីពីការធ្វើវិសោធនកម្មអនុក្រឹត្យលេខ ១២៤ អនក្រ.បក។ គណៈកម្មការរៀបចំ និងជ្រើសរើសមជ្ឈត្តករដំបូង ត្រូវបានបង្កើតឡើងដោយប្រកាសរបស់ក្រសួងពាណិជ្ជកម្ម​លេខ ២២៣ MOC/SM២០០៩ ចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០០៩ ។

យុទ្ធសាស្ត្រ

ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ កិច្ចខិតខំប្រឹងប្រែងយ៉ាង​ខ្លាំងត្រូវ​បាន​ធ្វើ​ឡើង ដើម្បី​ពង្រឹង​សមត្ថភាព​ធន​ធាន​មនុស្ស កសាង​សហគមន៍​មជ្ឍត្តការ​មួយ​ដែល​រឹង​មាំ ផ្សារ​ភ្ជាប់​ទំនាក់ទំនងជាមួយសហគមន៍អន្តរជាតិ និងធានានូវការអភិវឌ្ឍន៍ និងប្រតិបត្តិការប្រកបដោយចីរភាពរបស់មជ្ឈមណ្ឌល។

យុទ្ធសាស្រ្តទី១៖ អាចបំពេញតម្រូវការដោយខ្លួនឯងបាន
• បង្កើនប្រភពធនធានហិរញ្ញវត្ថុ
• ពង្រឹងជំនាញគ្រប់គ្រងសំណុំរឿង
• បង្កើតសេវាកម្មថ្មីដល់អ្នកប្រើប្រាស់

យុទ្ធសាស្រ្តទី២៖ កសាងសហគមន៍មជ្ឈត្តការដែលរឹងមាំ
• បង្កើនការយល់ដឹងពីតួនាទីរបស់ម.ជ.ម.
• ពង្រឹងកិច្ចសហការជាមួយដៃគូពាក់ព័ន្ធ
• បង្កើនប្រភពធនធានមនុស្ស

យុទ្ធសាស្រ្តទី៣៖ ធ្វើសមាហរណកម្មចូលក្នុងសហគមន៍អន្តរជាតិ
• បង្កើនការទំនាក់ទំនង វត្តមានក្នុងសហគមន៍អន្តរជាតិ
• បង្កើនភាពអន្តរជាតិនិយម

យុទ្ធសាស្រ្តទី៤៖ ធ្វើប្រតិបត្តិការ និងអភិវឌ្ឍន៍ប្រកបដោយចីរភាព
• បង្កើតមូលដ្ឋានសម្រាប់ការអភិវឌ្ឍន៍មជ្ឈមណ្ឌលប្រកបដោយចីរភាព និងមជ្ឈត្តការជាយន្ត​ការ​ក្នុង​ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ
• នវានុវត្តន៍ និងវិនិយោគទៅលើធនធានមនុស្ស និងសម្ភារសម្រាប់ធ្វើការ

ចក្ខុវិស័យ៖

សម្រួលការដោះស្រាយវិវាទពាណិជ្ជកម្មដែលមានភាពមិនលំអៀង និងឆាប់រហ័ស ស្របតាមឆន្ទៈរបស់គូភាគីវិវាទ និងការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ពួកគេ ក្នុងគោលបំណងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចឱ្យបានរឹងមាំ។

បេសកកម្ម៖

  • សម្រេចនូវការពេញចិត្តរបស់អ្នកប្រើប្រាស់ខ្ពស់ តាមរយៈសេវាកម្មល្អបំផុត គ្រឿងបរិក្ខា និងឧបករណ៍ទំនើប និងការអនុវត្តបទបញ្ជា និងវិធានប្រកបដោយប្រសិទ្ធភាព។
  • បង្កើនការយល់ដឹងអំពីមជ្ឈត្តកម្មតាមរយៈ​ ការ​សហការជា​មួយភាគីពាក់ព័ន្ធទាំងអស់។
  • វត្ដមានជាអន្តរជាតិតាមរយៈការចូលរួមចំណែកក្នុងការអភិវឌ្ឍយន្តការដោះស្រាយវិវាទ។

 

តម្លៃ៖

ឯករាជ្យភាព នវានុវត្តន៍
អព្យាក្រឹត្យភាព ភាពវៃឆ្លាត
សុចរិតភាព
អន្តរជាតិនិយម

វាយបញ្ចូលហើយចុច "បញ្ចូល" ដើម្បីស្វែងរក