តារាងកម្រៃសេវារបស់ ម.ជ.ម.

គណនាកម្រៃសេវា

កម្រៃសេវាចុះបញ្ជីសំណុំរឿង

  1. នៅពេលដាក់សេចក្ដីជូនដំណឹងអំពីមជ្ឈត្តកម្ម ឬបណ្ដឹងតប​ ភាគីប្ដឹងទាមទារ ឬភាគីប្ដឹងទាមទារនៃបណ្ដឹងតបនោះត្រូវបង់រៀងៗខ្លួននូវកម្រៃសេវាចុះបញ្ជីសំណុំរឿងចំនួន ៥០០​ (ប្រាំរយ) ដុល្លារអាមេរិក សម្រាប់ការចុះបញ្ជីការទាមទារ ឬបណ្ដឹងតបនោះ។
  2. ប្រសិនបើភាគីប្ដឹងទាមទារ ឬភាគីប្ដឹងទាមទារនៃបណ្ដឹងតប ខកខានក្នុងការបង់កម្រៃសេវាចុះបញ្ជី ម.ជ.ម. នឹងមិនចាប់ដំណើរការមជ្ឈត្តកម្មដោះស្រាយការទាមទារ ឬបណ្ដឹងតបនោះ នោះទេ។
  3. កម្រៃសេវាចុះបញ្ជីសំណុំរឿងមិនអាចត្រូវបានបង់សងវិញទេ។

កម្រៃសេវាតែងតាំងមជ្ឈត្តករ

  1. ភាគីវិវាទត្រូវបង់កម្រៃសេវាចំនួន ៥០០ (ប្រាំរយ) ដុល្លារអាមេរិក សម្រាប់ការតែងតាំងមជ្ឈត្តករមួយរូនដែលធ្វើឡើងដោយ ម.ជ.ម. តាមរយៈគណៈកម្មាធិការតែងតាំង និងនិតិវិធី នៅពេលដែលភាគីវិវាទ ឬគូភាគីវិវាទ បានតែងតាំង ខកខានក្នុងការតែងតាំងមជ្ឈត្តករ ឬមជ្ឈត្តករដែលគូភាគីបានតែងតាំង ខកខានក្នុងការតែងតាំងប្រធានវេទិកាមជ្ឈត្តកម្ម ស្របតាមវិធានស្ដីពីមជ្ឈត្តកម្ម របស់ ម.ជ.ម. ហើយ ម.ជ.ម. តាមរយៈគណៈកម្មាធិការតែងតាំង និងនិតិវិធី ត្រូវបានស្នើ ឬតម្រូវឱ្យធ្វើការតែងតាំងមជ្ឈត្តករ។
  2. កម្រៃសេវាតែងតាំងមជ្ឈត្តករ ត្រូវអនុត្តចំពោះសំណុំរឿងដែលចាត់ចែងដោយ ម.ជ.ម. ឬក្នុងសំណុំរឿងពិសេស ដែលទាមទារឱ្យគណៈកម្មាធិការតែងតាំង និងនិតិវិធីតែងតាំងមជ្ឈត្តករស្របតាមវិធានស្ដីពីមជ្ឈត្តកម្ម របស់ ម.ជ.ម. ឬក្នុងករណីដែលសំណើសុំឱ្យមានការតែងតាំងមជ្ឈត្តករត្រូវបានបញ្ជូនទៅអគ្គលេខាធិការដ្ឋាន។
  3. កម្រៃសេវាតែងតាំងមជ្ឈត្តករនេះមិនត្រូវបានអនុរត្តលើការតែងតាំងមជ្ឈត្តករជំនួសណាមួយឡើយ ក្នុងករណីដែលមជ្ឈត្តករត្រូវបានជំនួសដូចមានចែងក្នុងប្រការ ៣០ ((ការដាក់មជ្ឈត្តករជំនួស) ត្រូវបានតែងតាំងដោយគណៈកម្មាធិការតែងតាំង និងនិតិវិធី។
  4. សម្រាប់សំណុំរឿងពិសេស កម្រៃសេវាតែងតាំងមជ្ឈត្តករត្រូវផ្ទេរចូលគណនីដែលកំណត់ដោយ ម.ជ.ម. មុនពេលចាប់ផ្ដើមការតែងតាំង។
  5. កម្រៃសេវាតែងតាំងមជ្ឈត្តករមិនអាចត្រូវបានបង់សងវិញឡើយ។

កម្រៃសេវារដ្ឋបាល

  1. កម្រៃសេវារដ្ឋបាលត្រូវយោងតាមកម្រិតនៃកម្រៃសេវា ដែលប្រែប្រួលទៅតាមតម្លៃកម្មវត្ថុនៃវិវាទ និងត្រូវកំណត់ស្របតាមតារាងខាងក្រោម។
  2. តម្លៃកម្មវត្ថុនៃវិវាទ គឺជាតម្លៃកម្មវត្ថុនៃរាល់ការទាមទារ និងបណ្ដឹងតបទាំងអស់។ ការដោះសាតាមការកាត់កងត្រូវបានបញ្ជូលសម្រាប់ការគណនាតម្លៃកម្មវត្ថុនៃវិវាទ និងកម្រៃសេវារដ្ឋបាល ប្រសិនការដោះសាតាមការកាត់កងនោះ បណ្ដាលឱ្យវេទិកាមជ្ឈត្តកម្មមានបន្ទុកការងារបន្ថែមទៀត។
  3. កម្រៃសេវារដ្ឋបាលនៃសំណុំរឿងនីមួយៗ អាចនឹងត្រូវបានកែប្រែដោយអគ្គលេខាធិការដ្ឋាន ដោយពិចារណាទៅលើកាលៈទេសៈណាមួយដែលអគ្គលេខាធិការដ្ឋានយល់ឃើញថា សមហេតុផល ក្នុងការបន្ថយ ឬដំឡើងកម្រៃសេវារដ្ឋបាល ដែលមានកំណត់នៅក្នុងតារាងកម្រៃសេវារបស់ម.ជ.ម.។ កាលៈទេសៈពិសេស រួមមានជាអាទិ៍ បរិមាណការងារដែលម.ជ.ម. ត្រូវបំពេញមានតិចតួចដោយសារតែការបញ្ចប់ដំណើរការមជ្ឍត្តការមុនកាលកំណត់ ឬសេវាកម្មផ្សេងៗ ដែលម.ជ.ម. ត្រូវផ្ដល់បន្ថែម។ ការដំឡើងកម្រៃសេវារដ្ឋបាល មិនត្រូវលើសពី ៣០% (សាមសិបភាគរយ) នៃកម្រៃសេវារដ្ឋបាលដែលមានកំណត់ក្នុងតារាងកម្រៃសេវារបស់ម.ជ.ម. នោះទេ។

 

តម្លៃកម្មវត្ថុនៃវិវាទ
កម្រៃសេវារដ្ឋបាល
រហូត 50,000 750
ចាប់ពី 50,001 ដល់ 100,000 = 1500 + 0.80% នៃចំនួនដែលលើសពី 50,000
ចាប់ពី 100,001 ដល់ 500,000 = 1,900 + 0.70% នៃចំនួនដែលលើសពី 100,000
ចាប់ពី 500,001 ដល់ 1,000,000 = 4,700 + 0.50% នៃចំនួនដែលលើសពី 500,000
ចាប់ពី 1,000,001 ដល់ 3,000,000 = 7,200 + 0.20% នៃចំនួនដែលលើសពី 1,000,000
ចាប់ពី 3,000,001 ដល់ 5,000.000 = 11,200 + 0.12% នៃចំនួនដែលលើសពី 3,000,000
ចាប់ពី 5,000,001 ដល់ 10,000,000 = 13,600 + 0.08% នៃចំនួនដែលលើសពី 5,000,000
ចាប់ពី 10,000,001 ដល់ 50,000,000 = 17,600 + 0.04% នៃចំនួនដែលលើសពី 10,000,000
លើសពី 50,000,000 = 33,600

កម្រៃសេវាវេទិកាមជ្ឈត្តកម្ម

  1. កម្រៃសេវាវេទិកាមជ្ឈត្តកម្ម ត្រូវយោងតាមកម្រិតនៃកម្រៃសេវាដែលប្រែប្រួលទៅតាមតម្លៃកម្មវត្ថុនៃវិវាទ និងត្រូវកំណត់ស្របតាមតារាងខាងក្រោម។
  2. តម្លៃកម្មវត្ថុនៃវិវាទ គឺជាតម្លៃនៃរាល់ការទាមទារ និងបណ្ដឹងតបទាំងអស់។ ការដោះសាតាមការកាត់កងត្រូវបានបញ្ជូលសម្រាប់ការគណនាតម្លៃកម្មវត្ថុនៃវិវាទ និងកម្រៃសេវារដ្ឋបាល ប្រសិនការកាត់កងតាមការដោះសានោះ បណ្ដាលឱ្យវេទិកាមជ្ឈត្តកម្មមានបន្ទុកការងារបន្ថែមទៀត។
  3. កម្រៃសេវាវេទិកាមជ្ឈត្តកម្មនៃសំណុំរឿងនីមួយៗ ត្រូវបានកែប្រែដោយអគ្គលេខាធិការដ្ឋាន ដោយពិចារណាទៅលើកាលៈទេសៈណាមួយដែលអគ្គលេខាធិការដ្ឋានយល់ឃើញថា សមហេតុផល ក្នុងការបន្ថយ ឬដំឡើងកម្រៃសេវារដ្ឋបាល ដែលមានកំណត់នៅក្នុងតារាងកម្រៃសេវារបស់ម.ជ.ម.។ កាលៈទេសៈពិសេស រួមមានជាអាទិ៍ បរិមាណការងារដែលម.ជ.ម. ត្រូវបំពេញមានតិចតួចដោយសារតែការបញ្ចប់ដំណើរការមជ្ឈត្តការមុនកាលកំណត់ ឬមានការងារបន្ថែម ដែលវេទិកាមជ្ឈត្តកម្មត្រូវបំពេញពាក់ព័ន្ធនឹងសំណើជាបន្តបន្ទាប់នានាសម្រាប់វិធានការបណ្ដោះអាសន្ន ការជំទាស់ទៅនឹងមជ្ឈត្តករ ឬទឡ្ហីករណ៍ចំពោះយុត្តាធិការរបស់វេទិកាមជ្ឈត្តកម្ម។ ការដំឡើងកម្រៃសេវាវេទិកាមជ្ឈត្តកម្ម មិនត្រូវលើសពី ៣០% (សាមសិបភាគរយ) នៃកម្រៃសេវាវេទិកាមជ្ឈត្តកម្មដែលមានកំណត់ក្នុងតារាងកម្រៃសេវារបស់ម.ជ.ម. ឡើយ។

 

តម្លៃកម្មវត្ថុនៃវិវាទ
កម្រៃសេវាវេទិកាមជ្ឈត្តកម្ម (សម្រាប់មជ្ឈត្តករមួយរូប)
រហូត 50,000 = 1,000
ចាប់ពី 50,001 ដល់ 100,000 = 2,750 + 2% នៃចំនួនដែលលើសពី 50,000
ចាប់ពី 100,001 ដល់ 500,000 = 3,750 + 1.7% នៃចំនួនដែលលើសពី 100,000
ចាប់ពី 500,001 ដល់ 1,000,000 = 10,550 + 1.5% នៃចំនួនដែលលើសពី 500,000
ចាប់ពី 1,000,001 ដល់ 3,000,000 = 18,050 + 0.75% នៃចំនួនដែលលើសពី 1,000,000
ចាប់ពី 3,000,001 ដល់ 5,000,000 = 33,050 + 0.50% នៃចំនួនដែលលើសពី 3,000,000
ចាប់ពី 5,000,001 ដល់ 10,000,000 = 43,050 + 0.30% នៃចំនួនដែលលើសពី 5,000,000
ចាប់ពី 10,000,001 ដល់ 50,000,000 = 58,050 + 0.15% នៃចំនួនដែលលើសពី 10,000,000
លើសពី 50,000,000 = 118,050 0.075% នៃចំនួនដែលលើសពី 50,000,000

កាលបរិច្ឆេទសុពលភាព

  1. តារាងកម្រៃសេវារបស់ម.ជ.ម. នេះ ត្រូវបានអនុម័តដោយមហាសន្និបាតរបស់ម.ជ.ម. នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១។
  2. តារាងកម្រៃសេវារបស់ម.ជ.ម. នេះ មានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ តទៅ។

 

សម្គាល់៖ កម្រៃសេវាដូចមានកំណត់ខាងលើមិនរាល់បញ្ជូលការចំណាយផ្សេងៗ របស់ ម.ជ.ម. វេទិការមជ្ឈត្តកម្ម និងមជ្ឈត្តករបន្ទាន់ ក៏ដូចជាអាករលើតម្លៃបន្ថែម លើកម្រៃសេវារដ្ឋបាលរបស់ ម.ជ.ម. និងពន្ធកាត់ទុកលើសេវារបស់មជ្ឈត្តករឡើយ។ មុនពេលបង្កើតវេទិការមជ្ឈត្តកម្ម គូភាគីវិវាទអាចព្រមព្រៀងផ្សេងពីនេះលើកម្រៃសេវាវេទិការមជ្ឈត្តកម្ម ប្រសិនបើវេទិការមជ្ឈត្តកម្មឯកភាពចំពោះកម្រៃសេវាដែលព្រមព្រៀងនោះ។

វាយបញ្ចូលហើយចុច "បញ្ចូល" ដើម្បីស្វែងរក