ការតែងតាំងមជ្ឈត្តករ

ម.ជ.ម. មានគណៈកម្មាធិការតែងតាំង និងនីតិវិធី ដែលមានភារកិច្ចក្នុងការធានាថាដំណើការនីតិវិធីមជ្ឈត្តការរបស់ ម.ជ.ម. មានភាពឆាប់រហ័ស។ អនុលោមតាមវិធានស្ដីពីមជ្ឈត្តការរបស់ ម.ជ.ម. គណៈកម្មាធិការនឹងធ្វើការតែងតាំងមជ្ឈត្តករទៅតាមសំណើរបស់ភាគីវិវាទ ឬក្នុងករណីខ្លះទៀតភាគីវិវាទខកខានក្នុងការតែងតាំងមជ្ឈត្តករទៅតាមវិធានស្ដីពីមជ្ឈត្តការរបស់ ម.ជ.ម.។ ក្នុងនោះផងដែរ គណៈកម្មាធិការក៏មានតួនាទីធ្វើសេចក្ដីសម្រេចកំណត់លើយុត្តាធិការរបស់ ម.ជ.ម. ក្នុងករណីមានការតវ៉ាពីគូភាគីវិវាទ។ ជាទូទៅ ការតវ៉ាលើយុត្តាធិការកើតមានឡើងមុនពេលវេទិកាមជ្ឈត្តកម្មត្រូវបានបង្កើត ដែលជាកាលៈទេសៈមួយឱ្យគណៈកម្មាធិការតែងតាំង និងនីតិវិធី ត្រូវសម្រេចថាតើដោយផ្អែកលើសេចក្ដីបញ្ជាក់កំណត់ដំបូង អំពីសុពលភាព និងភាពដែលអាចអនុវត្តបាននៃកិច្ចសន្យាមជ្ឈត្តការនោះ។ ឧ. ដើម្បីវាយតម្លៃថាតើ កិច្ចព្រមព្រៀងមជ្ឈត្តការនោះមានសុពលភាព ឬទេ។ គណៈកម្មាធិការ មានសមាជិកជាមជ្ឈត្តករដែលប្រកបដោយបទពិសោធនចំនួន ០៧ (ប្រាំពីររូប) ដែលមានជីវប្រវត្តិផ្សេងៗគ្នា។ សមាជិកនៃគណៈកម្មាធិការតែងតាំង និងនីតិវិធី ត្រូវបានជ្រើសរើសដោយក្រុមប្រឹក្សាប្រតិបត្តិរបស់ ម.ជ.ម. ក្នុងរយៈពេល ៣ ឆ្នាំ ម្ដង។

វាយបញ្ចូលហើយចុច "បញ្ចូល" ដើម្បីស្វែងរក