សារពីប្រធាន ម.ជ.ម.

សូមស្វាគមន៍មកកាន់គេហទំព័រផ្លូវការរបស់មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម
ជាបឋម ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមចំណែកក្នុងការបង្កើតមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (ម.ជ.ម.) រួមមានថ្នាក់ដឹកនាំនៃក្រសួងពាណិជ្ជកម្ម សហគមន៍អ្នកធុរកិច្ច សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ដែលបានឧបត្ថមគាំទ្រដល់វគ្គបណ្ដុះបណ្ដាល​ដំបូងបង្អស់ អ្នកបណ្ដុះបណ្ដាលដែលពោរពេញដោយបទពិសោធន៍ជាច្រើនរូបមកពីវិទ្យាស្ថានមជ្ឈត្តការសិង្ហបុរី (SIArb) និងមជ្ឈមណ្ឌលមជ្ឈត្តការអន្តរជាតិសិង្ហបុរី (SIAC) ក្រុមប្រឹក្សាប្រតិបត្តិ និងក្រុមការងារនៃអគ្គលេខាធិការដ្ឋានរបស់ម.ជ.ម. ទាំងអតីត និងបច្ចុប្បន្ន ក៏ដូចជាមជ្ឈត្តករទាំងអស់។​ បើគ្មានការគាំទ្រ ការលើកទឹកចិត្ត និងការខិតខំប្រឹងប្រែងឥតឈប់ឈររបស់ភាគីពាក់ព័ន្ធទាំងអស់ទេ ម.ជ.ម. ក៏មិនអាចមានវត្តមាន និងឈានមកដល់បច្ចុប្បន្ននេះដែរ។

ម.ជ.ម. បានកើតចេញពីបំណងដែលចង់ពង្រីកវិសាលភាពនៃការប្រើប្រាស់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា និងដើម្បីដោះស្រាយវិវាទពាណិជ្ជកម្មក្នុងស្រុក និងអន្តរជាតិដែលកំពុងកើនឡើងគួរឱ្យកត់សម្គាល់ស្របតាមកំណើនសេដ្ឋកិច្ចនៅកម្ពុជា។ ការវិនិយោគបរទេសដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់កំណើនសេដ្ឋកិច្ច ក៏ដូចជាកំណើននៃប្រតិបត្តិការពាណិជ្ជកម្មឆ្លងព្រំដែនផងដែរ។​ អ្វីដែលសហគមន៍អ្នកធុរកិច្ចត្រូវការ គឺសមត្ថភាពដោះស្រាយវិវាទដែលកើតចេញពីប្រតិបត្តិការពាណិជ្ជកម្មទាំងនោះ ប្រកបដោយប្រសិទ្ធភាពតាមរយៈយន្តការដោះស្រាយវិវាទមួយដែលមានលក្ខណៈអព្យាក្រឹត្យ។ យន្តការមួយដែលអាចផ្តល់ឱ្យគូភាគីនូវស្វ័យភាពក្នុងការជ្រើសរើសមធ្យោបាយដោះស្រាយវិវាទ សេរីភាពក្នុងការជ្រើសរើសបុគ្គលត្រឹមត្រូវដែលមានជំនាញបច្ចេកទេសច្បាស់លាស់ក្នុងការធ្វើសេចក្តីសម្រេចលើវិវាទ និងសមត្ថភាពក្នុងការអនុម័តនីតិវិធីណាមួយដែលល្អបំផុតក្នុងការដោះស្រាយវិវាទរបស់គូភាគីដោយផ្អែកលើស្ថានភាពជាក់ស្តែងនៃប្រតិបត្តិការពាណិជ្ជកម្មនីមួយៗ។ សមត្ថភាពដោះស្រាយវិវាទប្រកបដោយទំនុកចិត្ត និងការអនុវត្តសេចក្តីសំម្រេចដែលមានវិសាលភាពជាសកល ក៏មានសារៈសំខាន់ចំពោះសហគមន៍អ្នកធុរកិច្ចផងដែរ។ ការប្រើប្រាស់យន្តការមជ្ឈត្តកម្ម គឺជាមធ្យោបាយឈានមុខ ដើម្បីឆ្លើយតបទៅនឹងតម្រូវការពាណិជ្ជកម្មនេះ។

I can proudly attest that features explained earlier are all available here at NCAC, comparable to arbitration services offered elsewhere. We have robust arbitration rules and a dynamic General Secretariat team. NCAC upgraded its facilities recently by moving into one of the most advanced and prestigious business districts in Cambodia. The significant jump in cases referred to NCAC demonstrates the increase in demand for arbitration services as well as the trust that businesses have on us. As of today, NCAC has administered 42 cases involving parties originating from six different jurisdictions with a total sum in dispute of more than USD100 million. All the awards issued by NCAC so far received a good track record in term of enforcement. I am also proud to say that the NCAC arbitrator’s panel is reasonably large, comprising of more than 60 qualified arbitrators with diverse background from five different countries.

ម.ជ.ម. នឹងបន្តខិតខំប្រឹងប្រែងកសាងកេរ្តិ៍ឈ្មោះរបស់ខ្លួន ឱ្យក្លាយជាស្ថាប័នដ៏ទាក់ទាញមួយក្នុងការដោះស្រាយវិវាទ ដែលផ្តល់ជូននូវសេវាគ្រប់គ្រងសំណុំរឿងដ៏ល្អប្រសើរ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងមានភាពឆាប់រហ័ស។ ស្របពេលដែលវឌ្ឍនភាពជាច្រើនត្រូវបានសម្រេច មានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើ ហើយខ្ញុំជឿជាក់ថាយើងនឹងទទួលបានជោគជ័យដោយមានការគាំទ្រពីអ្នកទាំងអស់គ្នា។ យើងឱ្យតម្លៃទៅលើការចូលរួមផ្តល់មតិយោបល់របស់អ្នក ហើយយើងពេញចិត្តធ្វើការជាមួយអ្នក ដើម្បីធ្វើឱ្យសេវាកម្មរបស់យើងកាន់តែប្រសើរឡើង សម្រាប់វឌ្ឍនភាពថ្មីរបស់ស្ថាប័នយើង។

ខ្ញុំសូមថ្លែងអំណរគុណចំពោះចំណាប់អារម្មណ៍ និងទំនុកចិត្តរបស់អ្នកមកលើ ម.ជ.ម. និងប្រទេសកម្ពុជា!

វាយបញ្ចូលហើយចុច "បញ្ចូល" ដើម្បីស្វែងរក