សិក្ខាសាលាពីមជ្ឈត្តករបន្ទាន់ និងនីតិវិធីពន្លឿន


នៅថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២២ មជ្ឈមណ្ឌលមជ្ឈត្តកម្មពាណិជ្ជកម្មជាតិ (ម.ជ.ម.) បានរៀបចំសិក្ខាសាលាក្រោមប្រធានបទ "មជ្ឈត្តករបន្ទាន់ & នីតិវិធីពន្លឿន" ។ សិក្ខាសាលានេះបានប្រព្រឹត្តទៅឡើងក្រោមអធិបតីភាពរបស់ លោកមជ្ឈត្តករ សាន គិរី ប្រធានមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្មជាតិ ដោយមានវាគ្មិនកិត្តិយស។ លោក Johnny Tan Cheng Hye លោកស្រី Yvonne Foo ដែលជាមជ្ឈត្តករ និងសន្ធានការីដែលមានបទពិសោធន៍។ បន្ទាប់មកសិក្ខាសាលានេះត្រូវបានបន្តដោយកិច្ចពិភាក្សាដែលចូលរួមដោយលោកមជ្ឈត្តករ គីរី សេរីរ័ត្ន និងលោក Jay Bryan Cohen ជាមជ្ឈត្តករដែលមានបទពិសោធន៍ទៅលើមជ្ឈត្តករបន្ទាន់ និងនីតិវិធីពន្លឿន។


វាយបញ្ចូលហើយចុច "បញ្ចូល" ដើម្បីស្វែងរក