តារាងកម្រៃសេវា ម.ជ.ម.

គណនាកម្រៃសេវា

E-Filing (Electronic Submission)

Submit your Request for Mediation easily and securely using our electronic filing system.

To file a Request for Mediation, please send it directly to casefiling@ncac.org.kh . Be sure to include all required details as specified in our NCAC Mediation Rules, such as party information, claim summary, and relevant contract. This helps us register your case without delay.

For general enquiries or guidance about mediation processes, please contact us at info@ncac.org.kh or call (+855) 96 888 5333.

Why E-Filing?

At NCAC, we aim to make Mediation straightforward and transparent. Our electronic submission process allows for:

Convenience: Submit documents from anywhere without the need to mail or hand-deliver.

Efficiency: Faster registration and quicker case administration.

Clarity: Well-structured submissions mean fewer follow-ups and smoother case handling.

Once we receive your Request for Mediation, our General Secretariat will confirm receipt and guide you through the next steps in the process as outlined in the NCAC Mediation Rules.

កម្រៃសេវាចុះបញ្ជីសំណុំរឿង

  1. សំណើធ្វើសន្ធានកម្មត្រូវភ្ជាប់មកជាមួយនូវកម្រៃសេវាចុះបញ្ជីសំណុំរឿងចំនួន ៣០ (សាមសិប) ដុល្លារ អាមេរិក។
  2. ប្រសិនបើកម្រៃសេវាចុះបញ្ជីសំណុំរឿងមិនត្រូវបានបង់គ្រប់ចំនួននោះទេ ម.ជ.ម. នឹងមិនចាប់ដំណើរការសន្ធានកម្ម​តាម​សំណើ​ឡើយ។
  3. កម្រៃសេវាចុះបញ្ជីសំណុំរឿងមិនអាចត្រូវបានបង់សងវិញទេ។

កម្រៃសេវារដ្ឋបាល

  1. កម្រៃសេវារដ្ឋបាលត្រូវយោងតាមកម្រិតនៃកម្រៃសេវា ដែលប្រែប្រួលទៅតាមតម្លៃកម្មវត្ថុនៃវិវាទ និងត្រូវកំណត់ស្របតាមតារាងខាងក្រោម។
  2. តម្លៃកម្មវត្ថុនៃវិវាទ គឺជាការរួមបញ្ចូលតម្លៃកម្មវត្ថុនៃរាល់ការទាមទារ និងបណ្ដឹងតបទាំងអស់។
  3. កម្រៃសេវារដ្ឋបាលនៃសំណុំរឿងនីមួយៗអាចនឹងត្រូវបានកែប្រែដោយអគ្គលេខាធិការដ្ឋាន ដោយពិចារណាទៅលើកាលៈទេសៈពិសេសណាមួយដែលអគ្គលេខាធិការដ្ឋានយល់ឃើញថាសមហេតុផលក្នុងការបន្ថយ ឬដំឡើងកម្រៃសេវារដ្ឋបាល ដែលមានកំណត់នៅក្នុងតារាងកម្រៃសេវាម.ជ.ម.។ កាលៈទេសៈពិសេស រួមមានជាអាទិ៍ បរិមាណការងារដែល ម.ជ.ម. ត្រូវបំពេញមានតិចតួចដោយសារតែការបញ្ចប់ដំណើរការសន្ធានកម្មមុនកាលកំណត់ ឬសេវាកម្មផ្សេងៗដែល ម.ជ.ម. ត្រូវផ្ដល់បន្ថែម។ ការដំឡើងកម្រៃសេវារដ្ឋបាលមិនត្រូវលើសពី ៣០% (សាមសិបភាគរយ) នៃកម្រៃសេវារដ្ឋបាលដែលមានកំណត់ក្នុងតារាងកម្រៃសេវា ម.ជ.ម. នោះទេ។
កម្រៃសេវារដ្ឋបាល គិតជាដុល្លារអាមេរិក
តម្លៃកម្មវត្ថុនៃវិវាទ
កម្រៃសេវារដ្ឋបាល
រហូត 50,000 140
ចាប់ពី 50,001 ដល់ 100,000 = 240 + 0.20% នៃចំនួនដែលលើសពី 50,000
ចាប់ពី 100,001 ដល់ 200,000 = 390 + 0.15% នៃចំនួនដែលលើសពី 100,000
ចាប់ពី 200,001 ដល់ 500,000 = 690 + 0.10% នៃចំនួនដែលលើសពី 200,000
ចាប់ពី 500,001 ដល់ 1,000,000 = 890 + 0.04% នៃចំនួនដែលលើសពី 500,000
ចាប់ពី 1,000,001 ដល់ 2,000.000 = 1,090 + 0.02% នៃចំនួនដែលលើសពី 1,000,000
ចាប់ពី 2,000,001 ដល់ 5,000.000 = 1,390 + 0.01% នៃចំនួនដែលលើសពី 2,000,000
ចាប់ពី 5,000,001 ដល់ 10,000,000 = 1,840 + 0.009% នៃចំនួនដែលលើសពី 5,000,000
ចាប់ពី 10,000,001 ដល់ 50,000,000 = 3,040 + 0.003% នៃចំនួនដែលលើសពី 10,000,000
លើសពី 50,000,000 = 4,240

កម្រៃសេវាសន្ធានការី

  1. កម្រៃសេវាសន្ធានការីត្រូវយោងតាមកម្រិតនៃកម្រៃសេវាដែលប្រែប្រួលទៅតាមតម្លៃកម្មវត្ថុនៃវិវាទ និងត្រូវកំណត់ស្របតាមតារាងខាងក្រោម។ តម្លៃកម្មវត្ថុនៃវិវាទគឺជាការរួមបញ្ចូលតម្លៃនៃរាល់ការទាមទារ និងបណ្ដឹងតបទាំងអស់។
  2. កម្រៃសេវាសន្ធានការីនៃសំណុំរឿងនីមួយៗ អាចនឹងត្រូវកែប្រែដោយអគ្គលេខាធិការដ្ឋាន ដោយពិចារណាទៅលើកាលៈទេសៈពិសេសណាមួយ ដែលអគ្គលេខាធិការដ្ឋានយល់ឃើញថាសមហេតុផលក្នុងការបន្ថយ ឬដំឡើងកម្រៃសេវាសន្ធានការីដែលមានកំណត់នៅក្នុងតារាងកម្រៃសេវា ម.ជ.ម.។ កាលៈទេសៈពិសេសរួមមានជាអាទិ៍ បរិមាណការងារដែលសន្ធានការីត្រូវបំពេញមានតិចតួចដោយសារតែការបញ្ចប់ដំណើរការសន្ធានកម្មមុនកាលកំណត់ ឬមានការងារបន្ថែមដែលសន្ធានការីបាន បំពេញ។ ការដំឡើងកម្រៃសេវាសន្ធានការីមិនត្រូវលើសពី ៣០% (សាមសិបភាគរយ) នៃកម្រៃសេវាសន្ធានកម្មដែលមានកំណត់ក្នុងតារាងកម្រៃសេវា ម.ជ.ម. ឡើយ។
កម្រៃសេវាសន្ធានការី គិតជាដុល្លារអាមេរិក
តម្លៃកម្មវត្ថុនៃវិវាទ
កម្រៃសេវាសន្ធានការី (សម្រាប់សន្ធានការីមួយរូប)
រហូត 50,000 = 300
ចាប់ពី 50,001 ដល់ 100,000 = 450 + 0.30% នៃចំនួនដែលលើសពី 50,000
ចាប់ពី 100,001 ដល់ 200,000 = 650 + 0.20% នៃចំនួនដែលលើសពី 100,000
ចាប់ពី 200,001 ដល់ 500,000 = 950 + 0.10% នៃចំនួនដែលលើសពី 200,000
ចាប់ពី 500,001 ដល់ 1,000,000 = 1,200 + 0.05% នៃចំនួនដែលលើសពី 500,000
ចាប់ពី 1,000,001 ដល់ 2,000,000 = 1,500 + 0.03% នៃចំនួនដែលលើសពី 1,000,000
ចាប់ពី 2,000,001 ដល់ 5,000,000 = 2,100 + 0.01% នៃចំនួនដែលលើសពី 2,000,000
ចាប់ពី 5,000,001 ដល់ 10,000,000 = 2,600 + 0.01% នៃចំនួនដែលលើសពី 5,000,000
ចាប់ពី 10,000,001 ដល់ 50,000,000 = 6,200 + 0.01% នៃចំនួនដែលលើសពី 10,000,000
លើសពី 50,000,000 = 10,200 + 0.005% នៃចំនួនដែលលើសពី 50,000,000

កាលបរិច្ឆេទសុពលភាព

  1. តារាងកម្រៃសេវា ម.ជ.ម. នេះត្រូវបានអនុម័តដោយមហាសន្និបាតរបស់ ម.ជ.ម. នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣។
  2. តារាងកម្រៃ ម.ជ.ម. នេះមានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២៣ តទៅ។

 

សម្គាល់៖ តារាងកម្រៃសេវាខាងលើ គឺមិនរាប់បញ្ចូលការចំណាយរបស់ ម.ជ.ម. និងរបស់សន្ធានការី រួមទាំងអាករលើតម្លៃបន្ថែម (VAT) សម្រាប់សេវារដ្ឋបាលរបស់ ម.ជ.ម. និងពន្ធកាត់ទុកសម្រាប់សេវារបស់សន្ធានការីនោះទេ។ នៅមុនពេលការតែងតាំងសន្ធានការី គូភាគីអាចព្រមព្រៀងអំពីកម្រៃសេវាសន្ធានការីផ្សេងពីនេះ ល្គឹកណាកម្រៃសេវាផ្សេងនេះអាចទទួលយកបានដោយសន្ធានការី។

វាយបញ្ចូលហើយចុច "បញ្ចូល" ដើម្បីស្វែងរក