មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (ម.ជ.ម.) នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជូនដំណឹងដល់សាធារណជនអំពី ការចាប់ផ្តើមជាផ្លូវការនៃដំណើរការពិនិត្យ និងធ្វើវិសោធនកម្ម វិធាន ស្តីពីមជ្ឈត្តការរបស់ ម.ជ.ម. ដែលចូលជាធរមានកាលពីឆ្នាំ២០១៤។ ដំណើរការកំណែទម្រង់លើវិធានស្តីពី មជ្ឈត្តការនេះ ធ្វើឡើងក្នុងគោលបំណងធ្វើឲ្យកាន់តែប្រសើរឡើងនូវសេវាកម្ម ដើម្បីបំពេញតម្រូវការរបស់ សហគមន៍ធុរៈកិច្ច និងអ្នកប្រើប្រាស់សេវារបស់ ម.ជ.ម.៕