មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (ម.ជ.ម.) មានកិត្តិយសក្នុងការជម្រាបជូនដល់បេក្ខជនប្រកួត គ្រូដឹកនាំស័្មគ្រចិត្ត និងមជ្ឈត្តករស្ម័គ្រចិត្តទាំងអស់ អំពីកាលវិភាគនៃវគ្គជម្រុះសម្រាប់ការប្រកួតសវនាការផ្ទាល់មាត់ នៃកម្មវិធីប្រកួតមជ្ឈត្តការប្រតិដ្ឋផ្នែកពាណិជ្ជកម្មប្រចាំឆ្នាំលើកទី៤ របស់ ម.ជ.ម.។
កម្មវិធីប្រកួតមជ្ឈត្តការប្រតិដ្ឋផ្នែកពាណិជ្ជកម្មប្រចាំឆ្នាំ របស់ ម.ជ.ម. គឺជាកម្មវិធីមួយ ដែលអនុញ្ញាតឱ្យសាធារណជន ដែលមានចំណាប់អារម្មណ៍ទៅលើវិស័យមជ្ឈត្តការពាណិជ្ជកម្មទទួលបាននូវឱកាសក្នុងការដើរតួជាអ្នកតំណាងឱ្យគូភាគីក្នុងដំណើរការមជ្ឈត្តការប្រតិដ្ឋមួយនេះ។ កម្មវិធីប្រកួតនេះផងដែរ ក៏មានគោលបំណងក្នុងការជំរុញឱ្យមានការសិក្សាយល់ដឹង និងការប្រើប្រាស់ឱ្យកាន់តែប្រសើរឡើងនូវយន្តការមជ្ឈត្តការ ក្នុងការដោះស្រាយវិវាទពាណិជ្ជកម្ម។
_
Join our social media channels: