ម.ជ.ម. បានរៀបចំនូវសិក្ខាសាលាអនឡាញមួយស្តីអំពី "ការណែនាំ និងការចែករំលែកបទពិសោធន៍អំពីកម្មវិធីប្រកួតមជ្ឈត្តការប្រតិដ្ឋផ្នែកពាណិជ្ជកម្មប្រចាំឆ្នាំរបស់ ម.ជ.ម."


មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (ម.ជ.ម.) មានកិត្តិយសសូមជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ ម.ជ.ម. នឹងធ្វើការៀបចំនូវសិក្ខាសាលាអនឡាញមួយស្តីអំពី "ការណែនាំ និងការចែករំលែកបទពិសោធន៍អំពីកម្មវិធីប្រកួតមជ្ឈត្តការប្រតិដ្ឋផ្នែកពាណិជ្ជកម្មប្រចាំឆ្នាំរបស់ ម.ជ.ម." ដែលនឹងប្រព្រឹត្តឡើង នៅថ្ងៃទីពុធ ទី២៦ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ ម.ជ.ម. មានកិត្តិយសក្នុងការអញ្ជើញវាគ្មិនកិត្តិយស លោកស្រីបណ្ឌិត ម៉ែន វុឌ្ឍិការណ៍ ដែលលោកស្រីក៏ជាមជ្ឈត្តករចុះបញ្ជីនៅ ម.ជ.ម. ព្រមទាំងមានការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសដោយ កញ្ញាមេធាវី សារិន មាស រក្សា និងកញ្ញាមេធាវី កៅ ច័ន្ទបញ្ញាវត្តី ដើម្បីធ្វើបទបង្ហាញលម្អិតក្នុងការណែនាំ ក៏ដូចជាការចែករំលែកអំពីបទពិសោធន៍អំពីកម្មវិធីប្រកួតមជ្ឈត្តការផ្នែកពាណិជ្ជកម្មរបស់ ម.ជ.ម. ផងដែរ។

Add to google calendar iCal / Outlook export

វាយបញ្ចូលហើយចុច "បញ្ចូល" ដើម្បីស្វែងរក