មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (ម.ជ.ម.) មានកិត្តិយសសូមជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ ម.ជ.ម. នឹងធ្វើការៀបចំនូវសិក្ខាសិលាអនឡាញមួយស្តីអំពី “ការណែនាំអំពីសេវាសន្ធានកម្មរបស់ ម.ជ.ម.” នាថ្ងៃសុក្រ ទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ។
ម.ជ.ម. មានកិត្តិយសក្នុងការអញ្ជើញ លោកមជ្ឈត្តករ សាន គីរី ប្រធាន ម.ជ.ម. ចូលរួមជាវាគ្មិនកិត្តិយសដើម្បីធ្វើបទបង្ហាញលម្អិត ព្រមទាំងចែករំលែកចំណេះដឹងនានាទាក់ទងនឹងសេវាសន្ធានកម្ម ក៏ដូចជាវិជ្ជាជីវៈជាសន្ធានការីចុះបញ្ជី ក្នុងសិក្ខាសិលានេះ។