មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (ម.ជ.ម.) មានកិត្តិយសសូមជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ ម.ជ.ម. នឹងរៀបចំសិក្ខាសិលាស្ដីអំពី “ភស្តុតាងអ្នកជំនាញក្នុងមជ្ឈត្តកម្ម: ការជៀសវាងទូកឆ្លងកាត់នៅពេលយប់” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ។
ម.ជ.ម. មានកិត្តិយសក្នុងការអញ្ជើញ លោកមជ្ឈត្តករ Johnny Tan Cheng Hye ជាវាគ្មិនកិត្តិយស ដើម្បីចែករំលែកនូវចំណេះ ជំនាញ និងបទពិសោធន៍ច្រើនជាង ៣០ឆ្នាំ ក្នុងដំណើរការមជ្ឈត្តកម្ម។ សិក្ខាសិលានេះ ផ្តោតសំខាន់ទៅលើការអនុវត្តនីតិវិធីមជ្ឈត្តកម្ម រួមទាំងតួនាទីរបស់សាក្សីជំនាញ និងយុទ្ធសាស្រ្តក្នុងការបង្ហាញភស្តុតាង ដើម្បីជៀសវាងការយល់ច្រឡំរវាងអ្នកជំនាញ អ្នកតំណាង និងវេទិកាមជ្ឈត្តកម្ម។ សិក្ខាសិលានេះមានគោលបំណងលើកកម្ពស់ការពិភាក្សាទាក់ទងនឹងដំណើរការមជ្ឈត្តការ និងចែករំលែកការអនុវត្តល្អៗដល់អ្នកចូលរួម ជាពិសេសអ្នកអនុវត្តក្នុងវិស័យច្បាប់។
អាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណជនដែលមានបំណងចង់ចូលរួមសិក្ខាសិលានេះ អាចចុះឈ្មោះតាមរយៈ QR Code ឬតំណភ្ជាប់ដែលបានភ្ជាប់ជូន ពីថ្ងៃជូនដំណឹងនេះរហូតដល់ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ០៥:០០នាទីរសៀល។
សម្រាប់ការចុះឈ្មោះ៖ https://shorturl.at/T8EBa
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងលេខទូរស័ព្ទ : +៨៥៥ ៩៥ ៧១៥ ២៣៧ / ០១១ ៥១៥ ៣៣៣ | អ៊ីម៉ែល: training@ncac.org.kh
____
Join our social media channels: