ពិធីចុះអនុស្សារណៈនៃការយោគយល់គ្នារវាង មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (ម.ជ.ម.) និង កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រនីតិសាស្រ្តជាភាសាអង់គ្លេស (ELBBL) នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច


ពិធីចុះអនុស្សារណៈនៃការយោគយល់គ្នារវាង មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (ម.ជ.ម.) និង កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រនីតិសាស្រ្តជាភាសាអង់គ្លេស (ELBBL) នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។
នារសៀលថ្ងៃពុធ ១២កើត ខែមាឃ ឆ្នាំថោះ បញ្ជស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ម.ជ.ម. និង ELBBL បានរៀបចំពិធីចុះអនុស្សារណៈនៃការយោគយល់គ្នា ដែលបានប្រព្រឹត្តទៅនៅទីស្នាក់ការ របស់ ម.ជ.ម. ក្រោមអធិបតីភាពរបស់លោកមជ្ឈត្តករ សាន គីរី ប្រធាន ម.ជ.ម. និងលោកស្រី Margaret Ryan នាយកថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ជាភាសាអង់គ្លេស និងការចូលរួមពីបណ្តាថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរ។
កិច្ចសហការរវាងស្ថាប័នទាំងពីរនេះ គឺជាសមិទ្ធផលដ៏សំខាន់មួយសម្រាប់ស្ថាប័នទាំងពីរក្នុងការបំពេញបេសកម្មរបស់ខ្លួន ដើម្បីលើកស្ទួយការបណ្តុះបណ្តាលផ្នែកច្បាប់ និងផ្យព្វផ្សាយនូវមជ្ឈត្តការផ្នែកពាណិជ្ជកម្មនៅកម្ពុជាឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។

វាយបញ្ចូលហើយចុច "បញ្ចូល" ដើម្បីស្វែងរក