វេទិកាពិភាក្សាក្រោមប្រធានបទស្ដីពី តួនាទី និងប្រសិទ្ធភាពរបស់មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម និងក្រុមប្រឹក្សាអាជ្ញាកណ្ដាល ក្នុងយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ


នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (ម.ជ.ម.) សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) និងក្រុមប្រឹក្សាអាជ្ញាកណ្ដាល (AC) បានសហការរៀបចំវេទិកាពិភាក្សាមួយក្រោមប្រធានបទស្ដីពី “តួនាទី និងប្រសិទ្ធភាពរបស់មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម និងក្រុមប្រឹក្សាអាជ្ញាកណ្ដាល ក្នុងយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ” ។ វេទិកាពិភាក្សានេះផងដែរ មានការអញ្ជើញចូលរួម ដោយលោកមជ្ឈត្តករ សាន គីរី ប្រធាន ម.ជ.ម. លោក សុខ ឡោ អនុប្រធាន សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា លោកអាជ្ញាកណ្ដាល ម៉ែន និម្មិត នាយកប្រតិបត្តិមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល និងលោកស្រី វ៉ាន់ ប៉ភីន សមាជិកក្រុមប្រឹក្សាភិបាលរបស់ សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា។ ក្រៅអំពីវេទិកាពិភាក្សានេះ លោកប្រធាន សាន គីរី ក៏បានធ្វើបទបង្ហាញអំពី បេសកកម្ម និងដំណើរការមជ្ឈត្តការ របស់ ម.ជ.ម. ដើម្បីជំរុញឱ្យមានការយល់ដឹងកាន់តែទូលាយអំពី សេវាកម្មរបស់ ម.ជ.ម. និងវិស័យមជ្ឈត្តការពាណិជ្ជកម្ម ជូនដល់សមាជិករបស់សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA)។

Add to google calendar iCal / Outlook export

វាយបញ្ចូលហើយចុច "បញ្ចូល" ដើម្បីស្វែងរក