វគ្គបណ្តុះបណ្តាលជំនាញសន្ធានកម្មពាណិជ្ជកម្ម ជំនាន់២


មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (ម.ជ.ម.) មានកិត្តិយសសូមជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ ម.ជ.ម. នឹងធ្វើការបើកវគ្គបណ្តុះបណ្តាលជំនាញសន្ធានកម្មពាណិជ្ជកម្ម ជំនាន់២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ។

សម្រាប់វគ្គបណ្ដុះបណ្ដាលនេះ ម.ជ.ម. បានកំណត់ចំនួនសិក្ខាកាមត្រឹមតែ ដប់ពីរ (១២) រូប តែប៉ុណ្ណោះ។ សិក្ខាកាមតម្រូវឱ្យចូលរួមវគ្គបណ្តុះបណ្តាលដោយផ្ទាល់ នៅទីកន្លែងដែលបានកំណត់ដោយ ម.ជ.ម. និងចូលរួមរយៈពេល ៥ (ប្រាំ) ថ្ងៃ ពេញ។ 

អាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណជនដែលមានបំណងចូលរួមវគ្គ បណ្តុះបណ្តាលជំនាញសន្ធានកម្មពាណិជ្ជកម្មនេះសូមអញ្ជើញចុះឈ្មោះតាមរយៈ QR Code ឬតំណភ្ជាប់ដែលបានភ្ជាប់ជូន ពីថ្ងៃជូនដំណឹងនេះរហូតដល់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ០៥:០០នាទីរសៀល។

សម្រាប់ការចុះឈ្មោះ៖ https://shorturl.at/Npb26

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងលេខទូរស័ព្ទ : +៨៥៥ ៩៥ ៧១៥ ២៣៧ / ០១១ ៥១៥ ៣៣៣ | អ៊ីម៉ែល: training@ncac.org.kh

____

Join our social media channels: 


វាយបញ្ចូលហើយចុច "បញ្ចូល" ដើម្បីស្វែងរក