មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (ម.ជ.ម.) មានកិត្តិយសសូមជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ ម.ជ.ម. នឹងធ្វើការៀបចំនូវសិក្ខាសិលាអនឡាញមួយស្តីអំពី “វិជ្ជាជីវៈមជ្ឈត្តករ និង អ្នកតំណាងក្នុងដំណើរការមជ្ឈត្តការ” នៅថ្ងៃព្រហស្បត្តិ៍ ទី២០ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។
ម.ជ.ម. មានកិត្តិយសក្នុងការអញ្ជើញ លោកមជ្ឈត្តករ សាន គីរី ប្រធាន ម.ជ.ម. និងលោកមជ្ឈត្តករ ប៊ុន យូឌី នាយកគ្រប់គ្រង ការិយាល័យមេធាវី ប៊ុន និងសហការី ។
លោកមជ្ឈត្តករ សាន គីរី ប្រធាន ម.ជ.ម. និងលោកមជ្ឈត្តករ ប៊ុន យូឌី នាយកគ្រប់គ្រង ការិយាល័យមេធាវី ប៊ុន និងសហការី ចូលរួមជាវាគ្មិនកិត្តិយសដើម្បីធ្វើបទបង្ហាញលម្អិត ព្រមទាំងចែករំលែកចំណេះដឹង ក៏ដូចជាបទពិសោធន៍នៅក្នុងវិជ្ជាជីវៈជាមជ្ឈត្តករ ក៏ដូចជាអ្នកតំណាងក្នុងដំណើរការមជ្ឈត្តការ ក្នុងសិក្ខាសិលានេះ។