គំរូខចែង

រាល់វិវាទទាំងអស់ដែលកើតចេញពី ឬដែលទាក់ទងនឹងកិច្ចសន្យានេះ រួមបញ្ចូលវិវាទទាំងឡាយណាដែលពាក់ព័ន្ធនឹងអត្ថិភាព សុពលភាព ការអនុវត្ត ឬការបញ្ចប់កិច្ចសន្យានេះ ត្រូវបញ្ជូនទៅដោះស្រាយតាមរយៈសន្ធានកម្ម ដែលចាត់ចែងដោយមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា ស្របតាមវិធានស្ដីពីសន្ធានកម្មរបស់មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (វិធានស្ដីពីសន្ធានកម្ម ម.ជ.ម.) ដែលមានសុពលភាពអនុវត្តនៅពេលចាប់ផ្ដើមដំណើរការសន្ធានកម្ម ហើយតាមរយៈការយោងក្នុងប្រការនេះ វិធានស្ដីពីសន្ធានកម្ម ម.ជ.ម. ត្រូវចាត់ទុកថាបានរួមបញ្ចូលជាផ្នែកមួយនៃកិច្ចសន្យានេះ។

គូភាគីអាចពិចារណាអំពីប្រការបន្ថែមដូចខាងក្រោម៖

  1. ភាសាសម្រាប់សន្ធានកម្ម

ភាសាសម្រាប់សន្ធានកម្ម គឺ‍‌ [ជ្រើសរើសភាសា]។

  1. ទីកន្លែងសន្ធានកម្ម

កន្លែងនៃសន្ធានកម្មគឺនៅ [ភ្នំពេញ ប្រទេសកម្ពុជា]។*

* គូភាគីវិវាទគួរបញ្ជាក់អំពីជម្រើសនៃទីកន្លែងធ្វើសន្ធានកម្មរបស់ខ្លួន។ ប្រសិនបើគូភាគីវិវាទមានបំណងចង់ជ្រើសរើសទីកន្លែងធ្វើសន្ធានកម្មផ្សេងពីរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា គូភាគីវិវាទត្រូវជំនួស “[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា]” ដោយឈ្មោះទីក្រុង និងប្រទេសនៃជម្រើសរបស់ខ្លួន(ឧទាហរណ៍ “[ទីក្រុង ប្រទេស]”)។

វាយបញ្ចូលហើយចុច "បញ្ចូល" ដើម្បីស្វែងរក