រាល់វិវាទទាំងអស់ដែលកើតចេញពី ឬដែលទាក់ទងនឹងកិច្ចសន្យានេះ រួមបញ្ចូលវិវាទទាំងឡាយដែលពាក់ព័ន្ធនឹងអតិ្ថភាព សុពលភាព ការអនុវត្ត ឬការបញ្ចប់កិច្ចសន្យានេះ ត្រូវបញ្ជូនទៅដោះស្រាយជាស្ថាពរតាមរយៈមជ្ឈត្តការ ចាត់ចែងដោយមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា ស្របតាមវិធានស្តីពីមជ្ឈត្តការ របស់មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (វិធានស្ដីពីមជ្ឈត្តការ ម.ជ.ម.) ដែលមានសុពលភាពអនុវត្ត នៅពេលចាប់ផ្តើមដំណើរការមជ្ឈត្តការ ហើយតាមរយៈការយោងក្នុងប្រការនេះ វិធានស្ដីពីមជ្ឈត្តការ ម.ជ.ម. ត្រូវចាត់ទុកថាបានរួមបញ្ចូលជាផ្នែកមួយនៃកិច្ចសន្យានេះ។
ទីកន្លែងធ្វើមជ្ឈត្តការគឺ [រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា]។*
វេទិកាមជ្ឈត្តកម្មត្រូវមានមជ្ឈត្តករ ចំនួន__________**រូប។
ភាសានៃមជ្ឈត្តការគឺ ________________ ។
ខចែងស្ដីពីច្បាប់គ្រប់គ្រងកិច្ចសន្យា
ច្បាប់ដែលត្រូវយកមកអនុវត្តលើកិច្ចសន្យានេះគឺច្បាប់នៃ________________***។
* គូភាគីវិវាទគួរបញ្ជាក់អំពីជម្រើស នៃទីកន្លែងធ្វើមជ្ឈត្តការរបស់ខ្លួន។ ប្រសិនបើគូភាគីវិវាទមានបំណងចង់ជ្រើសរើសទីកន្លែងធ្វើមជ្ឈត្តការផ្សេងពីរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា គូភាគីត្រូវជំនួស “[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា]” ដោយឈ្មោះទីក្រុង និងប្រទេសនៃជម្រើសរបស់ខ្លួន (ឧទាហរណ៍ “[ទីក្រុង ប្រទេស ]” )។
** ចំនួនមជ្ឈត្តករត្រូវកំណត់ជាចំនួនសេស។
*** បញ្ជាក់ឈ្មោះប្រទេស ឬយុត្តាធិការ។