សិក្ខាសាលាស្តីអំពី៖«តួនាទីមេធាវីក្នុងការរួមចំណែកអភិវឌ្ឍយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា»


នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ លោកមជ្ឈត្តករ ហ៊ឹប ណារិទ្ធិ វេស៍ ប្រធាននៃមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (ម.ជ.ម.) ទទួលបានកាអញ្ជើញជាវាគ្មិនកិត្តិយសនៅក្នុងសិក្ខាសិលាមួយក្រោមប្រធានបទស្តីពី «តួនាទីមេធាវីក្នុងការរួមចំណែកអភិវឌ្ឍយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា» រៀបចំឡើងដោយ មជ្ឈមណ្ឌលកម្ពុជាដើម្បីការសម្រុះសម្រួល (CCM) ប្រព្រឹត្តទៅនៅ Hobby Cafe។

សិក្ខាសាលានេះ ត្រូវបានធ្វើឡើងក្រោមគោលបំណងអនុញ្ញាតឱ្យវាគ្មិនកិត្តិយស និងអ្នកចូលរួមទាំងអស់ បានពិភាក្សា និងចែករំលែកចំណេះដឹងអំពីយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ពិសេសគឺការចង្អុលបង្ហាញពីសារៈសំខាន់នៃយន្តការ នីតិវិធីរបស់ស្ថាប័នដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងតួនាទីរបស់មេធាវីក្នុងការផ្តល់នូវជំនួយដល់កូនក្តីរបស់ខ្លួន។ ក្នុងនោះ សិក្ខាសាលានេះក៏មានគោលបំណងក្នុងការលើកកម្ពស់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះឱ្យកាន់តែមានភាពទូលំទូលាយ ដើម្បីសម្រួលដល់ការដោះស្រាយវិវាទនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធិភាព និងទំនុកចិត្តពីសាធារណជន។

នៅក្នុងកិច្ចពិភាក្សានេះ វាគ្មិនកិត្តិយសក៏បានចែករំលែកនូវចំណុចសំខាន់ៗជាច្រើនរួមមាន អព្យាក្រឹត្យភាព ឯករាជ្យភាព ការសម្ងាត់ និងការរក្សាសម្ព័នភាព ដែលជាកត្តាលីករដ៏សំខាន់ និងជាផ្នែកមួយជំរុញ ឬទាក់ទាញវិនិយោគិនបរទេសឱ្យធ្វើធុរកិច្ចនៅកម្ពុជាប្រកបដោយទំនុកចិត្ត។ ការចែករំលែកនេះក៏បានបញ្ចួលនូវបទពិសោធន័ផ្ទាល់ខ្លួនរបស់វាគ្មិនកិត្តិយស អនុសាសន៍ និងការឆ្លើយនូវសំណួរនានាពីអ្នកចូលរួមទាំងអស់ផងដែរ។

ម.ជ.ម. សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក មាស សាវ៉ាត ដែលជាប្រធាននៃ CCM និងជាសន្ធានការីចុះបញ្ជីនៅ ម.ជ.ម. ដែលបានអញ្ជើញលោកប្រធាននៃ ម.ជ.ម. ចូលរួមជាវាគ្មិនកិត្តិយស និងអ្នកចូលរួមទាំងអស់ ដែលញាំងឱ្យសិក្ខាសាលានេះបានបញ្ចប់ទៅដោយរលូន។

__

Join our social media channels:


វាយបញ្ចូលហើយចុច "បញ្ចូល" ដើម្បីស្វែងរក