កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (ម.ជ.ម.) បានរៀបចំសិក្ខាសិលាស្ដីអំពី “ភស្តុតាងអ្នកជំនាញក្នុងមជ្ឈត្តកម្ម៖ ការជៀសវាងទូកឆ្លងកាត់នៅពេលយប់” ដែលបានប្រព្រឹត្តទៅនៅ សណ្ឋាគារណូវូតែល ភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកមជ្ឈត្តករ ហ៊ឹប ណារិទ្ធិ វេស៍ ប្រធាន ម.ជ.ម.។
សិក្ខាសាលានេះ ត្រូវបានអញើញ លោកមជ្ឈត្តករ Johnny Tan Cheng Hye ជាវាគ្មិនកិត្តិយស ដែលលោកបានធ្វើបទបង្ហាញលម្អិតអំពីដំណើរការរបស់សាក្សីជំនាញក្នុងការផ្តល់នូវភស្តុតាង និងធ្វើសក្ខីកម្មក្នុងសំណុំរឿងមជ្ឈត្តការពាណិជ្ជកម្ម។ ក្នុងនោះ លោកមជ្ឈត្តករ Johnny TAN ក៏បានសង្កត់ធ្ងន់ទៅលើតួនាទីចម្បងរបស់សាក្សីជំនាញ រួមជាមួយនឹងចំណោទបញ្ហា និងយុទ្ធសាស្ត្រជាច្រើនដើម្បីជាជំនួយឱ្យដំណើរការនៃការថ្លែងសក្ខីកម្មរបស់សាក្សីជំនាញបានប្រព្រឹត្តទៅដោយរលូន និងផ្តល់នូវលទ្ធផលមួយសម្រាប់វេទិកាមជ្ឈត្តកម្មយកមកពិចារណាមុនពេលចេញនូវមជ្ឈត្តវិនិច្ឆ័យ។
ម.ជ.ម. សូមថ្លែងអំណរគុណក្រៃលែងទៅកាន់លោកមជ្ឈត្តករ Johnny TAN ចំពោះពេលវេលាដ៏មានតម្លៃ និងការចែករំលែកដែលពោរពេញដោយសារៈប្រយោជន៍ ពិសេសឧទាហរណ៍ និងបទពិសោធន៍ជាក់ស្តែង និងច្រើនឆ្នាំរបស់លោក ដែលញាំងឱ្យសិក្ខាសាលានេះប្រព្រឹត្តទៅដោយរលូន។ ម.ជ.ម. ក៏សូមថ្លែងអំណរគុណដល់អ្នកចូលរួមទាំងអស់ សម្រាប់ពេលវេលាដ៏មានតម្លៃរបស់ លោក លោកស្រី។
សិក្ខាសាលានេះ បានបញ្ចប់ទៅដោយការជួបជុំសំណះសំណាលពិសារអាហារសម្រន់ និងភេសជ្ជៈ។
__
Join our social media channels: