សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំមហាសន្និបាតលើកទី៩ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣


នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ ម.ជ.ម. បានរៀបចំកិច្ចប្រជុំមហាសន្និបាតប្រចាំឆ្នាំលើកទី៩ ក្រោមអធិបតីភាពលោកមជ្ឈត្តករ សាន គីរី ប្រធាន ម.ជ.ម. នៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ។th កិច្ចប្រជុំមហាសន្និបាត ត្រូវបានចូលរួមដោយសមាជិកជាមជ្ឈត្តករចំនួន ៤៨ រូប និងសមាជិកជានីតិបុគ្គលចំនួន ០៥ (ដោយមិនរាប់បញ្ចូលអ្នកប្រគល់សិទ្ធិប្រទាន)។

ជាលទ្ធផល កិច្ចប្រជុំមហាសន្និបាតបានពិនិត្យ និងមានការបោះឆ្នោតអនុម័តទៅលើ៖

  • របាយការណ៍គ្រប់គ្រងប្រចាំឆ្នាំ២០២២
  • របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២២
  • ផែនការសកម្មភាពឆ្នាំ២០២៣ និងផែនការថវិកាឆ្នាំ២០២៣ និងត្រីមាសទីមួយឆ្នាំ២០២៤ របាយការណ៍
  • គោលនយោបាយអភិវឌ្ឍន៍វិជ្ជាជីវៈបន្តសម្រាប់សមាជិកជាមជ្ឈត្តកររបស់ ម.ជ.ម.
  • វិធានស្តីពីសន្ធានកម្ម របស់ ម.ជ.ម.
  • ក្រមសីលធម៌សម្រាប់សន្ធានការី
  • វិធានស្តីពីលក្ខណសម្បត្តិ ក្នុងការចុះបញ្ជីជាសន្ធានការី របស់ ម.ជ.ម. ។


វាយបញ្ចូលហើយចុច "បញ្ចូល" ដើម្បីស្វែងរក