ក្លាយជាសមាជិករូបវន្ដបុគ្គល

សមាជិកគាំទ្រជារូបវន្តបុគ្គល សំដៅទៅលើរូបវន្តបុគ្គលដែលមានចំណាប់អារម្មណ៍ទៅលើវិស័យមជ្ឈត្តការផ្នែកពាណិជ្ជកម្ម ប៉ុន្តែមិនទាន់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីក្លាយជាមជ្ឈត្តករ ឬអ្នកដែលមានបំណងចង់ស្វែងយល់បន្ថែមអំពី ម.ជ.ម.។ លក្ខណៈសម្បត្តិដើម្បីចុះបញ្ជីជាសមាជិករួមមាន៖

  • មានអាយុយ៉ាងតិច ២០ (ម្ភៃ) ឆ្នាំ
  • បានចុះឈ្មោះជានិស្សិតនៃមហាវិទ្យាល័យណាមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ឬនៅបរទេស ឬមានបរិញ្ញាបត្រជំនាញណាមួយ ដែលចេញដោយមហាវិទ្យាល័យណាមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ឬនៅបរទេស
  • គ្មានករណីណាមួយក្នុងប្រការ ១៩.១ (ការបញ្ចប់សមាជិកភាព) ត្រូវយកមកអនុវត្តចំពោះរូបវន្តបុគ្គលនោះ។

សមាជិកគាំទ្រជារូបវន្តបុគ្គល នឹងទទួលបានព័ត៌មានដែលផ្តល់ឡើងដោយ ម.ជ.ម អាចចូលរួមកម្មវិធីនានាដែលរៀបចំដោយ ម.ជ.ម. និង​មានសិទ្ធិចូលរួមវគ្គបណ្ដុះបណ្ដាលនានាដែលរៀបចំដោយ ម.ជ.ម. ជាមួយតម្លៃចុះឈ្មោះចូលរួមពិសេស ដែលកំណត់ដោយក្រុមប្រឹក្សាប្រតិបត្តិ។ សមាជិកគាំទ្រជារូបវន្តបុគ្គល ក៏នឹងមានឈ្មោះក្នុងបញ្ជីដែលបោះពុម្ពផ្សាយស្របតាមប្រការ ១៨ (ទិន្នន័យ​ និង បញ្ជី)។

វាយបញ្ចូលហើយចុច "បញ្ចូល" ដើម្បីស្វែងរក