នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (ម.ជ.ម.) ក្រោមអធិបតីភាពរបស់លោកមជ្ឈត្តករ ហ៊ឹប ណារិទ្ធិ វេស៍ ប្រធាន ម.ជ.ម. បានដឹកនាំសមាជិកក្រុមប្រតិបត្តិរបស់ ម.ជ.ម. និងក្រុមការងារអគ្គលេខាធិការដ្ឋាន ម.ជ.ម. អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រសួងពាណិជ្ជកម្ម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅទីស្ដីការក្រសួងពាណិជ្ជកម្ម។
បន្ទាប់ពីកិច្ចពិភាក្សាបានឈានដល់ទីបញ្ចប់ នាឱកាសដ៏វិសេសនេះ លោកប្រធាន ម.ជ.ម. បានប្រគល់ជូននូវកន្ត្រកផ្លែឈើអនុស្សាវរីយ៍ ទៅកាន់ លោកជំទាវ រដ្ឋមន្រ្តី ចំពោះអនុសាសន៍ និងកិច្ចពិភាក្សាដ៏មានតម្លៃនេះ។