កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (ម.ជ.ម.) បានរៀបចំពិធីប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាមដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលសន្ធានកម្មពាណិជ្ជកម្ម ជំនាន់ ១ ក្រោមអធិបតីភាពរបស់ លោកមជ្ឈត្តករ សាន គីរី ប្រធាន ម.ជ.ម.។
នៅក្នុងកម្មវិធីនេះ លោកប្រធានបានថ្លែងសន្ទរកថាស្វាគមន៍ អបអរសាទរទៅកាន់សិក្ខាកាម និងណែនាំអំពីនីតិវិធីនៃការចុះបញ្ជីជាសន្ធានការីរបស់ ម.ជ.ម. ចំពោះសិក្ខាកាមដែលមានបំណងចង់ក្លាយជាសន្ធានការីចុះបញ្ជីរបស់ ម.ជ.ម.។
ពិធីប្រគល់វិញ្ញាបនបត្រនេះ ក៏មានការជួបជុំសំណះសំណាលពិសាអាហារសម្រន់ និងភេសជ្ជៈនៅទីស្នាក់ការ ម.ជ.ម.។