វគ្គបណ្ដុះបណ្ដាលជំនាញមជ្ឈត្តការផ្នែកពាណិជ្ជកម្ម ជំនាន់៩ កម្រិតបឋម


មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (ម.ជ.ម.) មានកិត្តិយសសូមជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ ម.ជ.ម. នឹងធ្វើការបើកវគ្គបណ្ដុះបណ្ដាលស្ដីពី ជំនាញមជ្ឈត្តការផ្នែកពាណិជ្ជកម្ម ជំនាន់៩ កម្រិតបឋម ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។

សម្រាប់វគ្គបណ្ដុះបណ្ដាលនេះផងដែរ ម.ជ.ម. នឹងអនុញ្ញាតឱ្យសិក្ខាកាម ដែលកំពុងស្នាក់នៅ ឬបំពេញបេសកម្មនៅបរទេសអាចចូលរៀនពីចម្ងាយតាមរយៈប្រព័ន្ធ Zoom Platform។ ដោយឡែក សម្រាប់សិក្ខាកាមដែលកំពុងស្នាក់នៅ ឬបម្រើការងារនៅក្នុងប្រទេសកម្ពុជា ត្រូវចូលរៀននៅក្នុងថ្នាក់ដោយផ្ទាល់។


វាយបញ្ចូលហើយចុច "បញ្ចូល" ដើម្បីស្វែងរក