មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (ម.ជ.ម.) មានកិត្តិយសសូមជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ ម.ជ.ម. នឹងធ្វើការបើកវគ្គបណ្ដុះបណ្ដាលស្ដីពី ជំនាញមជ្ឈត្តការផ្នែកពាណិជ្ជកម្ម ជំនាន់១០ កម្រិតបឋម ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី 26 ខែមេសា 2025 ខាងមុខនេះ។
សម្រាប់វគ្គបណ្ដុះបណ្ដាលនេះផងដែរ ម.ជ.ម. នឹងអនុញ្ញាតឱ្យសិក្ខាកាម ដែលកំពុងស្នាក់នៅ ឬបំពេញបេសកម្មនៅបរទេសអាចចូលរៀនពីចម្ងាយតាមរយៈប្រព័ន្ធអនឡាញពីចម្ងាយ។ ដោយឡែក សម្រាប់សិក្ខាកាមដែលកំពុងស្នាក់នៅ ឬបម្រើការងារនៅក្នុងប្រទេសកម្ពុជា ត្រូវចូលរៀននៅក្នុងថ្នាក់ដោយផ្ទាល់។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន ដែលមានបំណងចូលរួមវគ្គបណ្ដុះបណ្ដាលជំនាញមជ្ឈត្តការផ្នែកពាណិជ្ជកម្ម សូមអញ្ជើញចុះឈ្មោះ ពីថ្ងៃជូនដំណឹងនេះរហូតដល់ 14 ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ៥:០០នាទីរសៀល។
សម្រាប់ការចុះឈ្មោះ៖ https://shorturl.at/qtDk3
For more information, please contact: Tel: 095 715 237 / 060 849 464 | Email: training@ncac.org.kh