គណៈកម្មាធិការ ត្រូវបានបង្កើតឡើងដោយក្រុមប្រឹក្សាប្រតិបត្តិ ដើម្បីអនុវត្តការងារ ឬគម្រោងជាក់លាក់ណាមួយ។ សមាជិកគណៈកម្មាធិការមានកាតព្វកិច្ចបង្ហាញទៅក្រុមប្រឹក្សាប្រតិបត្តិ អំពីទំនាស់ផលប្រយោជន៍នានា ដែលអាចមានពាក់ព័ន្ធនឹងការបំពេញតួនាទី និងមុខងាររបស់ខ្លួនក្នុងគណៈកម្មាធិការ។ សេចក្តីសម្រេចរបស់គណៈកម្មាធិការ ត្រូវធ្វើឡើងដោយសំឡេងភាគច្រើននៃសមាជិកទាំងអស់របស់ខ្លួន។
លើកលែងតែមានការសម្រេចផ្សេងដោយក្រុមប្រឹក្សាប្រតិបត្តិ គណៈកម្មាធិការនីមួយៗត្រូវមានសមាជិក ៣ (បី) រូប និងសមាជិកបម្រុង ៣ (បី) រូប។ សមាជិក និងសមាជិកបម្រុងរបស់គណៈកម្មាធិការ អាចធ្វើជាសមាជិកក្នុងគណៈកម្មាធិការតែមួយប៉ុណ្ណោះ។ អាណត្តិរបស់សមាជិកនីមួយៗមានរយៈពេល ៣ (បី) ឆ្នាំ ហើយមិនលើសពី ០២ (ពីរ) អាណត្តិជាប់គ្នានៅក្នុងគណៈកម្មាធិការនីមួយៗ។ ប្រធានគណៈកម្មាធិការត្រូវតែជាសមាជិកក្រុមប្រឹក្សាប្រតិបត្តិ។
យោងតាមបទបញ្ជាផ្ទៃក្នុង ម.ជ.ម. មានគណៈកម្មាធិការចំនួន ៤ (បួន) គឺគណៈកម្មាធិការតែងតាំង និងនីតិវិធី គណៈកម្មាធិការវិន័យ គណៈកម្មាធិការអប់រំ និងបណ្តុះបណ្តាល និងគណៈកម្មាធិការសមាជិកភាព។
Chairman of Appointment and Proceeding Committee
Chairman of Membership Committee
Chairman of Disciplinary Committee
Chairman of Education and Training Committee