នាថ្ងៃសៅរ៍ ៩រោច ខែផល្គុន ឆ្នាំថោះ ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (ម.ជ.ម.) បានរៀបចំកិច្ចប្រជុំមហាសន្និបាតប្រចាំឆ្នាំលើកទី១១ នៅសណ្ឋាគារ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ ក្រោមអធីបតីភាពរបស់លោកមជ្ឈត្តករ សាន គីរី ប្រធាន ម.ជ.ម.។
នៅក្នុងមហាសន្និបាតលើកទី១១ នេះ ម.ជ.ម. ក៏បានរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាប្រតិបត្តិអាណត្តិទី ៥ ដែលបានប្រព្រឹត្តទៅដោយរលូន និងសុក្រឹតភាព។
ម.ជ.ម. សូមសម្តែងការអបអរសាទរ និងស្វាគមន៍ចំពោះក្រុមប្រឹក្សាប្រតិបត្តិអាណត្តិទី ៥ ទាំង ៧ (ប្រាំពីរ) រូប រួមមាន៖
សមាជិកក្រុមប្រឹក្សាទាំង ៧ (ប្រាំពីរ) រូបនេះនឹងក្លាយជាថ្នាក់ដឹកនាំដ៏សំខាន់របស់ ម.ជ.ម. ក្នុងការអភិវឌ្ឍន កែច្នៃ និងនាំមកនូវធាតុដ៏មានតម្លៃដល់ ម.ជ.ម. ធ្វើឱ្យស្ថាប័នមួយនេះកាន់តែរឹងមាំ រីកចម្រើន និងមានការទទួលស្គាល់ពីស្ថាប័នជាតិ និងអន្តរជាតិ។
ម.ជ.ម. សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាជិក ម.ជ.ម. ទាំងអស់ និងជាពិសេសគណៈកម្មការរៀបចំការបោះឆ្នោតដែលបានចំណាយពេលដ៏មានតម្លៃ ព្រមទាំងការគាំទ្រនៅក្នុងមហាសន្និបាតប្រចាំឆ្នាំលើកទី១១ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាប្រតិបត្តិអាណត្តិទី ៥ នេះ។ ការចូលរួមដ៏សកម្មទាំងនេះ បានញាំងឱ្យមហាសន្និបាត បញ្ចប់ទៅដោយជោគជ័យ និងរលូន។