មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (ម.ជ.ម.) មានកិត្តិយសក្នុងការជម្រាបជូនបេក្ខជនប្រកួត គ្រូដឹកនាំស័គ្រ្មចិត្ត និងមជ្ឈត្តករស័គ្រ្មចិត្ត អំពីកាលវិភាគសម្រាប់សវនាការផ្ទាល់មាត់ នៃកម្មវិធីប្រកួតមជ្ឈត្តការប្រតិដ្ឋផ្នែកពាណិជ្ជកម្មប្រចាំឆ្នាំលើកទី៤ របស់ ម.ជ.ម.។
កម្មវិធីប្រកួតមជ្ឈត្តការប្រតិដ្ឋផ្នែកពាណិជ្ជកម្មប្រចាំឆ្នាំ របស់ ម.ជ.ម. គឺជាកម្មវិធីមួយ ដែលអនុញ្ញាតឱ្យសាធារណៈជន ដែលមានចំណាប់អារម្មណ៍ក្នុងវិស័យមជ្ឈត្តការពាណិជ្ជកម្មទទួលបាននូវឱកាសក្នុងការដើរតួជាអ្នកតំណាងឱ្យគូភាគីក្នុងដំណើរការមជ្ឈត្តការប្រតិដ្ឋមួយនេះ។ កម្មវិធីប្រកួតនេះផងដែរ ក៏មានគោលបំណងក្នុងការជំរុញឱ្យមានការសិក្សាយល់ដឹង និងការប្រើប្រាស់ឱ្យកាន់តែប្រសើរឡើងនូវយន្តការមជ្ឈត្តការ ក្នុងការដោះស្រាយវិវាទពាណិជ្ជកម្ម។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
លេខទូរស័ព្ទ: +៨៥៥ ៩៦ ៨៨៨ ៥៣៣៣ / ៩៦ ២៩០ ០៧១៦
_
Join our social media channels: