ពិធីប្រគល់ពានរង្វាន់ដល់ក្រុមជ័យលាភី នៃកម្មវិធីប្រកួតមជ្ឈត្តការប្រតិដ្ឋផ្នែកពាណិជ្ជកម្មប្រចាំឆ្នាំលើកទី៣ របស់ ម.ជ.ម.


នាល្ងាចថ្ងៃសៅរ៍ ០១កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤ មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (ម.ជ.ម.) បានរៀបចំពិធីប្រគល់ពានរង្វាន់ដល់ក្រុមជ័យលាភី នៃកម្មវិធីប្រកួតមជ្ឈត្តការប្រតិដ្ឋផ្នែកពាណិជ្ជកម្មប្រចាំឆ្នាំលើកទី៣ របស់ ម.ជ.ម. ក្រោមអធិបតីភាពរបស់ លោកមជ្ឈត្តករ សាន គីរី ប្រធាន ម.ជ.ម. និងជាប្រធានក្រុមការងាររៀបចំកម្មវិធីប្រកួតមជ្ឈត្តការប្រតិដ្ឋផ្នែកពាណិជ្ជកម្មប្រចាំឆ្នាំលើកទី៣នេះ។ បន្ទាប់ពីបានប្រគល់ពានរង្វាន់ដល់ក្រុមជ័យលាភី ក៏ដូចជាអ្នកចូលរួមផ្សេងៗទៀត លោកប្រធានបានប្រកាសបិទដំណើរការនៃកម្មវិធីប្រកួតមជ្ឈត្តការប្រតិដ្ឋប្រចាំឆ្នាំលើកទី៣នេះជាស្ថាពរ ប្រកបដោយភាពជោគជ័យ។

Add to google calendar iCal / Outlook export

វាយបញ្ចូលហើយចុច "បញ្ចូល" ដើម្បីស្វែងរក