មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (ម.ជ.ម.) មានកិត្តិយសសូមជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ ម.ជ.ម. នឹងរៀបចំសិក្ខាសាលាអនឡាញស្ដីពី «សេចក្ដីណែនាំអំពីការប្រកួតមជ្ឈត្តការប្រតិដ្ឋផ្នែកពាណិជ្ជកម្មប្រចាំឆ្នាំលើកទី ៤ របស់ ម.ជ.ម.» ដែលនឹងប្រព្រឹត្តទៅ៖
ម.ជ.ម. មានកិត្តិយសក្នុងការអញ្ជើញ លោកស្រីមជ្ឈត្តករ ម៉ែន វុឌ្ឍិការណ៍ ជាសមាជិកមជ្ឈត្តករនៃ ម.ជ.ម. និងជាអនុប្រធានសម្របសម្រួលកម្មវិធីប្រកួតមជ្ឈត្តការប្រតិដ្ឋផ្នែកពាណិជ្ជកម្ម ដើម្បីធ្វើបទបង្ហាញលម្អិត ទាក់ទងនឹងសេចក្ដីណែនាំ ព្រមទាំងដំណើរការនៃកម្មវិធីប្រកួតមជ្ឈត្តការប្រតិដ្ឋដល់សាធារណជនដែលមានចំណាប់អារម្មណ៍ចូលរួមកម្មវិធីប្រកួតនេះ។
ចំពោះសាធារណជន ដែលមានបំណងយល់ដឹងឱ្យកាន់តែលម្អិតអំពីកម្មវិធីប្រកួតនេះសូមអញ្ជើញចុះឈ្មោះតាមរយៈ QR កូដ ឬតំណភ្ជាប់ខាងក្រោមនេះ៖ https://shorturl.at/6XbIy
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងលេខទូរស័ព្ទ : +៨៥៥ ៨៨៨ ៥៣៣៣
អ៊ីម៉ែល: moot@ncac.org.kh
__
Join our social media channels:
LinkedIn: https://www.linkedin.com/company/ncac-kh
Facebook: https://facebook.com/ncackh
Telegram: https://t.me/ncackh