Image

សូមស្វាគមន៍មកកាន់គេហទំព័រផ្លូវការរបស់មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម

ជាបឋម ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមចំណែកក្នុងការបង្កើតមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (ម.ជ.ម.) រួមមានថ្នាក់ដឹកនាំនៃក្រសួងពាណិជ្ជកម្ម សហគមន៍អ្នកធុរកិច្ច សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ដែលបានឧបត្ថមគាំទ្រដល់វគ្គបណ្ដុះបណ្ដាល​ដំបូងបង្អស់ អ្នកបណ្ដុះបណ្ដាលដែលពោរពេញដោយបទពិសោធន៍ជាច្រើនរូបមកពីវិទ្យាស្ថានមជ្ឈត្តការសិង្ហបុរី (SIArb) និងមជ្ឈមណ្ឌលមជ្ឈត្តការអន្តរជាតិសិង្ហបុរី (SIAC) ក្រុមប្រឹក្សាប្រតិបត្តិ និងក្រុមការងារនៃអគ្គលេខាធិការដ្ឋានរបស់ម.ជ.ម. ទាំងអតីត និងបច្ចុប្បន្ន ក៏ដូចជាមជ្ឈត្តករទាំងអស់។​ បើគ្មានការគាំទ្រ ការលើកទឹកចិត្ត និងការខិតខំប្រឹងប្រែងឥតឈប់ឈររបស់ភាគីពាក់ព័ន្ធទាំងអស់ទេ ម.ជ.ម. ក៏មិនអាចមានវត្តមាន និងឈានមកដល់បច្ចុប្បន្ននេះដែរ។

ម.ជ.ម. បានកើតចេញពីបំណងដែលចង់ពង្រីកវិសាលភាពនៃការប្រើប្រាស់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា និងដើម្បីដោះស្រាយវិវាទពាណិជ្ជកម្មក្នុងស្រុក និងអន្តរជាតិ ដែលកំពុងកើនឡើងគួរឱ្យកត់សម្គាល់ស្របតាមកំណើនសេដ្ឋកិច្ចនៅកម្ពុជា។ ការវិនិយោគបរទេសដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់កំណើនសេដ្ឋកិច្ច ក៏ដូចជាកំណើននៃប្រតិបត្តិការពាណិជ្ជកម្មឆ្លងកាត់ព្រំដែនផងដែរ។​ អ្វីដែលសហគមន៍អ្នកធុរកិច្ចត្រូវការ គឺសមត្ថភាពដោះស្រាយវិវាទ ដែលកើតចេញពីប្រតិបត្តិការពាណិជ្ជកម្មទាំងនោះ ប្រកបដោយប្រសិទ្ធភាព តាមរយៈយន្តការដោះស្រាយវិវាទមួយដែលមានលក្ខណៈអព្យាក្រឹត្យ។...

មើលបន្ថែម

វាយបញ្ចូលហើយចុច "បញ្ចូល" ដើម្បីស្វែងរក