អំពីយើង

ស្ថិតិ

មានសំណុំរឿងមជ្ឈត្តការចំនួន២៥ បានដាក់មក ម.ជ.ម. ដែលមានតម្លៃកម្មវត្ថុនៃវិវាទសរុបលើស ៧២ លានដុល្លារអាមេរិក ដោយរាប់គិតចាប់ពីឆ្នាំ២០១៥ ដល់ខែកញ្ញា ឆ្នាំ២០២០។

មិនមែនគ្រប់សំណុំរឿងមជ្ឈត្តការដែលបានដាក់មក ម.ជ.ម. ត្រូវបានចាត់ចែងដោយ ម.ជ.ម. នោះទេ។ ក្នុងនោះមាន ០៨% មិនមានសមត្ថកិច្ច ៤% ត្រូវបានដកចេញដោយភាគីវិវាទ ២៨% ត្រូវបានចេញមជ្ឈត្តវិនិច្ឆ័យរួចរាល់ និង៦០% នៅកំពុងដំណើរការ។

ប្រភេទនៃវិវាទដែលបានដាក់មក ម.ជ.ម. មានដូចជាជំនួញអន្តរជាតិ (៨%) សេវាធនាគារ និងហិរញ្ញវត្ថុ (២៨%) សាជីវកម្ម (៨%) អចលនទ្រព្យ (៤៤%) និងសំណង់ (១២%)។ ក្នុងនោះដែរមានភាគីវិវាទសរុបចំនួន ៥៥ ភាគី មកពី ០៦ ដែនសមត្ថកិច្ច ដែល៤២% ជារូបវន្តបុគ្គល ៥៦% ជានីតិបុគ្គល និង ០២% ជាស្ថាប័នរដ្ឋ។