Image
អ៊ូច វុធ្ធី

អត្តលេខ: ០១៣
ភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត
(៨៥៥) ១២ ៨៨៨ ០២៥, (៨៥៥) ១៦ ៩៩៩ ០២៧, (៨៥៥) ៩៧ ៥៨៨៨ ០២៥

 

ការសិក្សា និងសមាជិកភាពវិជ្ជាជីវៈ
  • អនុបណ្ឌិតច្បាប់ប្រៀបធៀប-អន្តរជាតិ ឆ្នាំ២០១២ ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច-សាកលវិទ្យាល័យLumière Lyon2ប្រទេសបារាំង
  • បណ្ឌិតសភាច្បាប់សហគ្រាសពាណិជ្ជកម្មឆ្នាំ១៩៩៨ ពីធនាគារពិភពលោក-ក.ព.ក
  • បរិញ្ញាបត្រច្បាប់ជំនាន់ទី២ ឆ្នាំ១៩៩៨ ពីស.ភ.ម.ន.វ.ស.
  • វិញ្ញាបនបត្របញ្ជាក់ការសិក្សាលើជំនាញ៖ មជ្ឈត្តការពាណិជ្ជកម្ម និងច្បាប់ពាណិជ្ជកម្ម, បច្ចេកទេសសរសេរ និងការពិនិត្យពិច័យមជ្ឈត្តវិនិច្ឆ័យ, ការដោះស្រាយវិវាទពាណិជ្ជកម្ម និងច្បាប់ សុក្រឹតការវិជ្ជាជីវៈមេធាវី១៨០ម៉ោង ច្បាប់ពាណិជ្ជកម្ម និងច្បាប់រដ្ឋប្បវេណីអន្តរជាតិ ច្បាប់ពាណិជ្ជកម្មអន្តរជាតិ វិញ្ញាបនបត្របញ្ជាក់ការសិក្សាពី ជំនាញមជ្ឈត្តការពាណិជ្ជកម្ម និងច្បាប់
  • អតីតសាស្ត្រាចារ្យច្បាប់ ឯកទេសច្បាប់ពាណិជ្ជកម្ម ច្បាប់ក្រុមហ៊ុន ច្បាប់កម្មសិទ្ធិបញ្ញា និងយន្តការដោះស្រាយវិវាទពាណិជ្ជកម្ម រយៈពេល ១៨ឆ្នាំ នៅសាកលវិទ្យាល័យ និងសិក្ខាសាលាមួយចំនួន
  • អតីតមន្ត្រីកិច្ចការច្បាប់ និងការដោះស្រាយវិវាទពាណិជ្ជកម្ម នៃនាយកដ្ឋាននីតិកម្ម ក្រសួងពាណិជ្ជកម្ម រយៈពេល ១២ ឆ្នាំ
  • មជ្ឈត្តករពាណិជ្ជកម្ម និងមេធាវី ដែលមានវិញ្ញាបនបត្របញ្ជាក់ត្រឹមត្រូវ
  • សមាជិកគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា តាំងពី២១-កក្កដា-២០១៦
  • សមាជិកសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា តាំងពីខែវិច្ឆិកា ឆ្នាំ២០១៦
  • សមាជិកមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម តាំងពីខែវិច្ឆិកា ឆ្នាំ២០១១
  • ស្ថាបនិក និងប្រធានប្រតិបត្តិនៃការិយាល័យអាជ្ញាកណ្ដាលពាណិជ្ជកម្ម អ៊ូច វុធ្ធី “អូវីធី ដោះស្រាយវិវាទ” និងការិយាល័យមេធាវី អូវីធី ឡាយអិន “អូវីធី ច្បាប់”
មុខងារបច្ចុប្បន្ន
  • មជ្ឈត្តករពាណិជ្ជកម្ម អ្នកសម្រុះសម្រួលវិវាទ មេធាវី និងប្រធានប្រតិបត្តិ នៃការិយាល័យ អូវីធី ដោះស្រាយវិវាទ និងការិយាល័យ អូវីធី ច្បាប់
  • មជ្ឈត្តករពាណិជ្ជកម្ម និងជាសមាជិកចុះបញ្ជីដំបូង និងស្ថាបនិក ម.ជ.ម.
បទពិសោធន៍វិជ្ជាជីវៈ បទពិសោធន៍វិជ្ជាជីវៈ
  • បទពិសោធ២៣ ឆ្នុំា លើវិស័យច្បាប់ និងការដោះស្រាយវិវាទជាមួយរដ្ឋាភិបាល និងវិស័យឯកជន បានធ្វើឲ្យលោក អ៊ូច វុធ្ធី យកចិត្តទុកដាក់ និងជំរុញវិជ្ជាជីវៈទាំងនេះកាន់តែខ្លាំងក្លា តាមរយៈការបង្កើតការិយាល័យផ្ទាល់ខ្លួនចំនួន ២ ដូចបានរៀបរាប់ខាងលើ ដើម្បីផ្តល់សេវាកម្ម៖ វេទិកាមជ្ឈត្តកម្ម, សម្រុះសម្រួលវិវាទ និងទីប្រឹក្សាដោះស្រាយវិវាទ និងច្បាប់ពាណិជ្ជកម្ម។ ក្នុងរយៈពេល០៩ឆ្នាំ (២០០៩-២០១៨) ទទួលបានអតិថិជនចំនួន ១១៦ គំរោង/សំណុំរឿង
សមត្ថភាពភាសា
  • ខ្មែរ អង់គ្លេស និងបារាំង

ព័ត៌មានថ្មីៗ