Image
ឡុង ប៊ាង

អត្តលេខ: ០៥៨
សណ្ឋាគារ The Great Duke  អគារ Regency, Complex B ជាន់ទី១ មហាវិថីម៉ៅសេទុង សង្កាត់ ​ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ
(៨៥៥) ១២ ២៤០ ០១១, (៨៥៥) ២៣ ២១២ ១៧៨

 

ការសិក្សា និងសមាជិកភាពវិជ្ជាជីវៈ
  • អនុបណ្ឌិតផ្នែកច្បាប់នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
  • សមាជិក នៃគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា
  • បានបញ្ចប់ និងប្រឡងជាប់ដោយជោគជ័យនូវការប្រឡងស្ដីពីមជ្ឈត្តការពាណិជ្ជកម្ម ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម
មុខងារបច្ចុប្បន្ន
  • មជ្ឈត្តករ ដែលបានចុះបញ្ជីនៅមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម
  • ប្រធានការិយាល័យមេធាវី ខូវ ថៃ ឡុង និងសហការី
បទពិសោធន៍វិជ្ជាជីវៈ បទពិសោធន៍វិជ្ជាជីវៈ
  • មានបទពិសោធន៍ការងារច្រើនជាង១៥ឆ្នាំ ហើយការងារ​ភាគ​ច្រើន​ទាក់ទង​ទៅនឹងការផ្តល់​យោបល់ និងតំណាងក្រុមហ៊ុន ទាំងក្នុងស្រុក និងក្រៅប្រទេសដែលបានមកវិនិយោគក្នុងប្រទេសកម្ពុជា
  • ជាមេធាវីប្រចាំក្រុមហ៊ុនទូរស័ព្ទច្រើនជាង៥ឆ្នាំ និងបានផ្តល់ប្រឹក្សាជាលម្អិតអំពីផ្លូវច្បាប់នៃប្រតិបត្តិការក្នុងវិស័យទូរគមនាគមន៍
  • ជាប្រធានកិច្ចការច្បាប់ក្រុមហ៊ុន និងលេខាធិការក្រុមហ៊ុន នៃធនាគារពាណិជ្ជ១ក្នុងប្រទេសកម្ពុជា ប្រមាណ ៥ឆ្នាំ
  • ពិគ្រោះយោបល់ តំណាង និងចូលរួមជាមួយអតិថិជនក្នុងការចរចារលើលក្ខខណ្ឌ ក៏ដូចជាធ្វើការតាក់​តែងកិច្ចសន្យាដែលកើតមានជាប្រចាំ ទាក់ទងនឹងការលក់ទិញ ការ​​ខ្ចី​បរិភោគ(កិច្ចសន្យាខ្ចីប្រាក់) ភតិសន្យា(កិច្ចសន្យាជួល) កិច្ចសន្យាសាងសង់ កិច្ចសន្យាដឹកជញ្ជូន កិច្ចសន្យាម៉ៅការ កិច្ចសន្យាការងារ កិច្ចសន្យាក្រុមហ៊ុន និងកិច្ចសន្យាពាណិជ្ជកម្មផ្សេងៗទៀត។​ ជាពិសេស លើការងារប្រចាំដូចជា៖ អចលនទ្រព្យរួមទាំងការ​ទិញលក់ដី និងជួលអចលនវត្ថុ(ដី និងអគារ) ច្បាប់ការងារ ធានារ៉ាប់រង ទូរគមនាគមន៍ កម្មសិទ្ធិបញ្ញា និងដីសម្បទាន ។ល។
  • ជាអ្នកតំណាងឲ្យអតិថិជនក្នុងដំណើរក្តីរបស់តុលាការនៃប្រទេសកម្ពុជា ជាពិសេសក្នុង​សំណុំរឿងរដ្ឋប្បវេណី ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ វិនិយោគ សំណង់ និងទេសចរណ៍
សមត្ថភាពភាសា
  • ខ្មែរ អង់គ្លេស និងបារាំង (កំរិតទំនាក់ទំនង)

ព័ត៌មានថ្មីៗ