Image
ស៊ីន គឹមស៊ាន

អត្តលេខ: ០២៩
ផ្ទះលេខ០៣ ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ
(៨៥៥) ១២ ៣៣៣ ៧៥៧

 

ការសិក្សា និងសមាជិកភាពវិជ្ជាជីវៈ
  • បានទទួលការអប់រំក្នុង និងក្រៅប្រទេស៖ សហរដ្ឋអាមេរិក និង ស្វីស
  • អនុបណ្ឌិតផ្នែកច្បាប់ស្តីពីសេដ្ឋកិច្ច និងច្បាប់អន្តរជាតិ នៅវិទ្យាស្ថានពាណិជ្ជកម្ម ពិភពលោក នៅទីក្រុងបេន ប្រទេសស្វីស
  • បរិញ្ញាបត្រផ្នែកនីតិសាស្ត្រ (ច្បាប់) ជំនាញនីតិសាធារណៈ និងនីតិឯកជន នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
  • បរិញ្ញាបត្រផ្នែកនីតិពាណិជ្ជកម្ម នៅវិទ្យាស្ថានជាតិគ្រប់គ្រង
  • ជាអតីតនិស្សិតអាហារូបករណ៍ច្បាប់ នៃសាកលវិទ្យាល័យ Michigan
  • ជាមជ្ឈត្តករជំនាន់ដំបូងដែលបានចុះបញ្ជីនៅ ម.ជ.ម. និងបានទទួលការបណ្ដុះបណ្ដាលជាច្រើន ស្តីពីវិធីសាស្ត្រដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ពីសាកលវិទ្យាល័យ San Francisco (USF-NIM) សភាពាណិជ្ជកម្មកម្ពុជា (CCC-EU) សាលាច្បាប់នៃសាកលវិទ្យាល័យ Michigan មូលនិធិក្រុមប្រឹក្សាអជ្ញាកណ្ដាល (ACF) និង ក្រសួងពាណិជ្ជកម្ម (MOC-IFC) ដែលគ្រូបណ្ដុះបណ្ដាលមកពី អាមេរិក កាណាដា និង សឹង្ហបុរី (SIArb)
  • បានប្រឡងជាប់ការប្រឡងដែលគ្រប់គ្រងដោយ SIArb និងមានលក្ខណសម្បត្តិអាចចុះបញ្ជីជាសមាជិកមជ្ឈមណ្ឌលមជ្ឈត្តការសឹង្ហបុរី SIAC
  • ជាសមាជិកក្រុមប្រឹក្សាអជ្ញាកណ្ដាលដែលបង្កើតឡើងក្រោមច្បាប់ស្តីពីការងារ
  • បានកំពុងបំពេញតួនាទីកិត្តិយសជាអជ្ញាកណ្ដាលការងារ ពីក្រសួងការងារតាំងពីឆ្នាំ២០០៣
មុខងារបច្ចុប្បន្ន
  • ជាអនុប្រធាន និងអ្នកគ្រប់គ្រងមូលនិធិនៅអង្គការវិទ្យាស្ថានគ្រប់គ្រងបូព៌ា-បស្ចិម
  • ជាមជ្ឈត្តករជំនាន់ដំបូង នៅ ម.ជ.ម.
បទពិសោធន៍វិជ្ជាជីវៈ បទពិសោធន៍វិជ្ជាជីវៈ
  • មានបទពិសោធយ៉ាងទូលំទូលាយក្នុងការងារជាង ២០ឆ្នាំ ក្នុងផ្នែកគ្រប់គ្រងមូលនិធិ ការពិគ្រោះយោបល់ជាមួយគម្រោងផ្តល់ជំនួយឥតសំណង ឬជំនួយបច្ចេកទេស ដែលឧបត្ថម្ភថវិកាដោយអ្នកផ្ដល់ជំនួយទ្វេរភាគី
  • មានចំណេះដឹងផ្នែកច្បាប់ទូលំទូលាយលើផ្នែកការងារ កិច្ចសន្យា និងព្រហ្មទណ្ឌ
  • ជាគ្រូផ្នែកការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ច្បាប់ការងារ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចកម្ពុជា
សមត្ថភាពភាសា
  • ខ្មែរ អង់គ្លេស

ព័ត៌មានថ្មីៗ