Image
សេង វួចហ៊ុន

អត្តលេខ: ០០២
ផ្ទះលេខ៦៤ ផ្លូវ៥៩២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
(៨៥៥) ១២ ២៩៩ ៤៩៩

 

ការសិក្សា និងសមាជិកភាពវិជ្ជាជីវៈ
  • អនុបណ្ឌិតផ្នែកច្បាប់នៅសាកលវិទ្យាល័យបញ្ញាសាស្រ្ត
  • អនុបណ្ឌិតអាហារូបករណ៍ Chevening Scholarship នៅប្រទេសអង់គ្លេស
  • ជាបញ្ញវន្តផ្នែកស្រាវជ្រាវនៅសាកលវិទ្យាល័យ Michigan Law School, USA
  • បរិញ្ញាបត្រផ្នែកនីតិសាស្ត្រនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE)
  • ជាស្ថាបនិក និងប្រធានក្រុមមេធាវី អាស៊ីកម្ពុជា អជ្ញាកណ្ដាលផ្នែកការងារមកពីបញ្ជីនិយោជក នៃក្រុមប្រឹក្សាអជ្ញាកណ្ដាល ជាមជ្ឈត្តករជំនាន់ទី១ដែលបានចុះបញ្ជីនៅ ម.ជ.ម. និងជាអនុប្រធាននៅ ម.ជ.ម. អាណត្តិទី១ និងបច្ចុប្បន្នជាសមាជិកក្រុមប្រឹក្សាប្រតិបត្តិអាណត្តិទី២ ជាអនុប្រធានសមាគមកម្មសិទ្ធិបញ្ញា និងជាភ្នាក់ងារចុះបញ្ជីម៉ាកពាណិជ្ជកម្ម
មុខងារបច្ចុប្បន្ន
  • ប្រធានក្រុមមេធាវី អាស៊ីកម្ពុជា (Asia Cambodia Law Group)
  • សមាជិកក្រុមប្រឹក្សាប្រតិបត្តិ និងជាមជ្ឈត្តករ ម.ជ.ម.
  • ជាអជ្ញាកណ្ដាលផ្នែកការងារ នៃក្រុមប្រឹក្សាអជ្ញាកណ្ដាល AC
  • ជាអនុប្រធាន សមាគមកម្មសិទ្ធិបញ្ញាកម្ពុជា IPAC
  • ប្រធានផ្នែកអប់រំ និងបណ្ដុះបណ្ដាលនៃសមាគមនិស្សិតអាហាររូបសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត./AMT)
បទពិសោធន៍វិជ្ជាជីវៈ បទពិសោធន៍វិជ្ជាជីវៈ
  • មានចំណេះដឹង និងបទពិសោធន៍ទូលំទូលាយលើផ្នែកក្រុមហ៊ុន ពាណិជ្ជកម្ម វិនិយោគ និងរឿងក្តី (ផ្នែកពាណិជ្ជកម្ម រដ្ឋប្បវេណី និងព្រហ្មទណ្ឌ)
  • ផ្តល់ប្រឹក្សាយោបល់ដល់អតិថិជនទាំងក្នុងប្រទេស និងក្រៅប្រទេស ដែលជាវិនិយោគិនមកពីបណ្ដាប្រទេសក្នុងទ្វីបអាស៊ី អ៊ឺរ៉ុប និងសហរដ្ឋអាមេរិក ដែលកំពុងវិនិយោគ និងមានបំណងវិនយោគក្នុងព្រះរាជាណាចក្រកម្ពុជាលើវិស័យមួយចំនួនដូចជា៖ ច្បាប់​ផ្នែកក្រុមហ៊ុន ផ្នែកធនាគារ ផ្នែកវិនិយោគ និងអជ្ញាប័ណ្ណ ផ្នែកកិច្ចសន្យា និងឯកសារច្បាប់ ផ្នែកទីផ្សារមូលបត្រ ផ្នែកកម្មសិទ្ធិបញ្ញា ផ្នែកពន្ធដារជាដើម
  • ជាអ្នកសម្របសម្រួល ផ្សះផ្សា និងសម្រេចលើវិវាទការងារ ពីក្រសួងការងារ
  • ចូលរួមយ៉ាងពេញទំហឹងក្នុងគម្រោងសហប្រតិបត្តិការផ្នែកច្បាប់ និងតុលាការ រវាងអង្គការ JICA និងក្រសួងយុត្តិធម៌ ក្នុងការតាក់តែងសេចក្តីព្រាងក្រមរដ្ឋប្បវេណី និងនីតិវិធីរដ្ឋប្បវេណី កម្ពុជា
សមត្ថភាពភាសា
  • ខ្មែរ អង់គ្លេស និងបារាំង

ព័ត៌មានថ្មីៗ