Image
រស់ អម្រិត

អត្តលេខ: ០៥៦
អគារស្តាស្ព័រលេខ ២៧២ ជាន់ទី២ កែងផ្លូវព្រះសីហនុ និងផ្លូវលេខ ១៤៣ សង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ
amarithros@gmail.com
(៨៥៥) ១៧ ៦៦៩ ៩៣៣, (៨៥៥) ២៣ ២២៣ ៦៤៧

 

ការសិក្សា និងសមាជិកភាពវិជ្ជាជីវៈ
  • អនុបណ្ឌិតផ្នែកច្បាប់នៃសាកលវិទ្យាល័យ ហ្សង់ម៉ូឡាំង លីយ៉ុង ៣ ប្រទេសបារាំង
  • បរិញ្ញាបត្រច្បាប់ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងសាកលវិទ្យាល័យ លុយមីញ៉ែរ លីយ៉ុង ២ ប្រទេសបារាំង
  • ទទួលបានការបណ្ដុះបណ្ដាលផ្នែកក្រមរដ្ឋប្បវេណី និង នីតិវិធីក្រមរដ្ឋប្បវេណីក្រោម គម្រោងដែលឧបត្ថម្ភដោយភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នៅប្រទេសជប៉ុន
  • បានបញ្ចប់ និងប្រឡងជាប់ដោយជោគជ័យនូវវគ្គបណ្ដុះបណ្ដាលជំនាញមជ្ឈត្តការផ្នែកពាណិជ្ជកម្ម ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (NCAC)​
មុខងារបច្ចុប្បន្ន
  • មជ្ឈត្តករនៃមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម
  • មេធាវី និងដៃគូនៃក្រុមមេធាវី ខេមឡ ជីងសឺ
បទពិសោធន៍វិជ្ជាជីវៈ បទពិសោធន៍វិជ្ជាជីវៈ
  • ជាសមាជិកនៃក្រុមការងារទទួលបន្ទុកកិច្ចការរដ្ឋប្បវេណី នៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
  • មានបទពិសោធន៍យ៉ាងទូលំទូលាយលើផ្នែកក្រុមហ៊ុន ការងារ កិច្ចសន្យា អចលនវត្ថុ ពាណិជ្ជកម្ម វិនិយោគ និងធនាគារ និងក្នុងការរៀបចំកិច្ចសន្យា និងកិច្ចព្រមព្រៀងផ្សេងៗដែលទាក់ទងនឹងសំណង់ ការជួលរយៈពេលវែង ប្រតិបត្តិការទិញលក់អចលនវត្ថុ ការផ្ទេរភាគហ៊ុន និងរៀបចំកំណត់ហេតុនៃការចរចារ និងសេចក្ដីសម្រេចពាក់ព័ន្ធនឹងការប្រជុំទាំងនោះ ។ រៀបចំពាក្យបណ្ដឹង លិខិតជូនដំណឹង និងដោះស្រាយបញ្ហាផ្សេងៗជាមួយអតិថិជន ដែលរួមមានបណ្ដារោងចក្រ សាជីវកម្ម ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ
  • ជាតំណាងអតិថិជនដែលជាវិនិយោគិនទាំងក្នុង និង ក្រៅប្រទេសក្នុងការចរចារ និងដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ
  • ជាតំណាងអតិថិជន ក្នុងការការពារក្ដីទាក់ទងនឹងបណ្ដឹងផ្សេងៗ នៅតុលាការគ្រប់ជាន់ថ្នាក់នៃព្រះរាជាណាចក្រកម្ពុជា
សមត្ថភាពភាសា
  • ខ្មែរ អង់គ្លេស និងបារាំង

ព័ត៌មានថ្មីៗ