Image
រស់ មុនិន្ទៈ

អត្តលេខ: ០០១
កោះពេជ្រ អគារ GIA TOWER ជាន់ទី២៣ ផ្លូវសុភមង្គល សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ
(៨៥៥) ១២ ២៣៤ ៥​៨១

 

ការសិក្សា និងសមាជិកភាពវិជ្ជាជីវៈ
  • អនុបណ្ឌិតផ្នែកច្បាប់នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
  • សមាជិកនៃគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា
  • សមាជិកស្ថាបនិក នៃមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម
មុខងារបច្ចុប្បន្ន
  • ជាមជ្ឈត្តករជំនាន់ដំបូង និងជាប្រធាន ម.ជ.ម. ពីរអាណត្តិជាប់គ្នា
  • អគ្គនាយកនៃក្រុមហ៊ុនមេធាវី​ ខេមជីន
  • សមាជិកក្រុមប្រឹក្សាគណៈមេធាវី
បទពិសោធន៍វិជ្ជាជីវៈ បទពិសោធន៍វិជ្ជាជីវៈ
  • ធ្វើការងារ​ជា​ច្រើន​ទាក់ទង​ទៅនឹង សកម្មភាព​ពាណិជ្ជកម្មចាប់តាំងពីការ​ងារ​ដែល​មាន​លក្ខណៈស្មុគស្មាញ រហូត​ដល់​​​ការ​ងារ​ដែល​មាន​ភាពងាយ​ស្រួល​ ដែល​មាន​ដូចជា​ ការ​ស្នើសុំ​អាជ្ញា​ប័ណ្ណ ការ​បំពេញ​បែប​បទ​ពាណិជ្ជកម្ម​ ​ និងការ​រៀប​ចំ​តាក់តែង​កិច្ច​សន្យា​ពាណិជ្ជកម្ម​
  • ផ្តល់យោបល់ច្បាប់នានា​ជូនទៅ ​អ្នកឲ្យខ្ចី អ្នកខ្ចី និង​បុគ្គល​ពាក់ព័ន្ធនានាក្នុងវិស័យ​ឧស្សាហកម្ម​ កសិកម្ម ធនាគារ​ និង​វិនិយោគ​​ដែល​មាន​ដូចជា តាក់តែង​សេចក្តីព្រាង​កិច្ចព្រមព្រៀងពាណិជ្ជកម្ម ទាក់ទង​ទៅនឹងការ​ទិញ​លក់​អចលនវត្ថុ​ ការ​ខ្ចីប្រាក់ ​ការ​ចាត់​ចែង​ហិរញ្ញប្បទាន ប្រាតិភោគ ការ​ច្របាច់​បញ្ចូលគ្នា​ ការ​ធ្វើលទ្ធកម្ម និង​ការ​ផ្ទេរ​ភាគហ៊ុន ធ្វើការ​វិភាគផ្នែក​ច្បាប់​ពាក់ព័ន្ធនឹង​ដំណើរ​ការ​ក្រុម​ហ៊ុន​ ទ្រព្យ និងអាជ្ញាប័ណ្ណនានា រៀប​ចំស្នើសុំ​អាជ្ញាប័ណ្ណ​ដំណើរ​ការ​ក្រុមហ៊ុន វិញ្ញាបនប័ត្រវិនិយោគ លិខិត​អនុញ្ញាត​នានា​ និង​សម្បទាន​របស់​រដ្ឋ ​ចាត់ចែង​ដំណើរ​ការ​ក្រុមហ៊ុន ដែល​រួមទាំង​ក្រុមហ៊ុនរដ្ឋ និង​ឯកជន ក្រុម​ហ៊ុនមេ ការិយា​ល័យ​​​សាខា និង​ការរិយាល័យ​តំណាង រៀបចំហេដ្ឋារចនាសម្ព័ន្ធ ពិភាក្សា និងអនុវត្តគម្រោងចាត់ចែង​ហិរញ្ញប្បទាននានា ការ​ផ្តល់យោបល់ខាង​ផ្នែកពន្ធដារ និងសេវាកម្មពន្ធ និងការពារ​ក្តី​នៅគ្រប់​សាលាជម្រះ​ក្តី​នៅប្រទេស​កម្ពុជា
  • ជាអ្នកតំណាងឲ្យអតិថិជនដែលជា អ្នកវិនិយោគិន ទាំង​រូបវន្តបុគ្គល និង​ជា​ក្រុមហ៊ុន​ និង​ស្ថាប័ន​ហិរញ្ញវត្ថុល្បីៗ ក្នុង​វិស័យធនាគារ និងហិរញ្ញវត្ថុ វិនិយោគ ធ្វើ​ប្រតិបត្តិការ​ទិញលក់អចលនវត្ថុ និងការអភិវឌ្ឍ​ន៍​វិស័យទេសចរណ៍
សមត្ថភាពភាសា
  • ខ្មែរ អង់គ្លេស និងបារាំង

ព័ត៌មានថ្មីៗ