Image
មុំ ម៉េងឈុន

អត្តលេខ: ០០០
ផ្ទះលេខ៥ ផ្លូវ៥១BT ភូមិក្បាលទំនប់ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
(៨៥៥) ១២ ៣៣៣ ២៨០/៧១ ៣៣៣ ០១៦៨

 

ការសិក្សា និងសមាជិកភាពវិជ្ជាជីវៈ
  • បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកនីតិពាណិជ្ជកម្មអន្តរជាតិពីសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា២០០៩
  • បរិញ្ញាបត្រច្បាប់(នីតិឯកជនបារាំង)ពីសាកលវិទ្យាល័យ Lumiere Lyon 2 ឆ្នាំ២០០៥
  • បរិញ្ញាបត្រច្បាប់ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ២០០៥
  • មជ្ឈត្តករ សមាជិកមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម
  • មេធាវី(កម្មសិក្សា) សមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
មុខងារបច្ចុប្បន្ន
  • ប្រធានផ្នែកច្បាប់នៅក្រុមហ៊ុនសូស៊ីយេតេ កុងសេស្យូនែរ ដឺ ឡាអេរ៉ូព័រ (ក្រុមហ៊ុនសម្បទានិកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ) ឬហៅកាត់ថាក្រុមហ៊ុន​ “Cambodia Airports”
បទពិសោធន៍វិជ្ជាជីវៈ បទពិសោធន៍វិជ្ជាជីវៈ
  • អំឡុងពេលជិត១៤ឆ្នាំកន្លងមកនេះ ខ្ញុំបាទបានឆ្លងកាត់ និងទទួលបានបទពិសោធន៍យ៉ាងច្រើនក្នុងការបំពេញការងារជាក្រុមនៅក្នុងសហគមន៍វប្បធម៌ចម្រុះជាតិសាសន៍ ភាសា និងប្រព័ន្ធច្បាប់ផ្សេងគ្នាក្នុងកិច្ចការសេវាកម្ម ពាណិជ្ជកម្ម ជាតិ និងអន្តរជាតិ
  • ខ្ញុំបាទមានភារកិច្ចគ្រប់គ្រងសេវាកម្មប្រឹក្សាផ្នែកច្បាប់ កិច្ចសន្យា ធានារ៉ាប់រង និងជួយដល់អគ្គលេខាធិការក្រុមហ៊ុនក្នុងគម្រោងលទ្ធកម្មដីធ្លីសម្រាប់អភិវឌ្ឍន៍អាកាសយានដ្ឋាន ព្រមទាំងផ្នែកកិច្ចការអនុលោមតាមផ្លូវច្បាប់របស់ក្រុមហ៊ុន
  • ខ្ញុំទទួលបន្ទុកគ្រប់គ្រងលើការត្រួតពិនិត្យរាល់កិច្ចសន្យាគ្រប់ប្រភេទរបស់ក្រុមហ៊ុន(លើកលែងកិច្ចសន្យាការងារ)​មុននឹងដាក់ជូនអគ្គនាយកក្រុមហ៊ុនដើម្បីចុះហត្ថលេខា
  • ដើម្បីជួយសម្រួលដល់ការបំពេញការងារក្នុងក្រុមហ៊ុន និងក្រុមការងារ ខ្ញុំបានបង្កើតនីតិវិធីស្តីអំពីការគ្រប់គ្រងកិច្ចសន្យា និងនីតិវិធីស្តីអំពីការគ្រប់គ្រងធានារ៉ាប់រងរបស់ក្រុមហ៊ុន។ល។
សមត្ថភាពភាសា
  • ខ្មែរ អង់គ្លេស និងបារាំង

ព័ត៌មានថ្មីៗ