Image
ភិន សុវត្តិ

អត្តលេខ: ០១០
ផ្ទះលេខ២៩ ផ្លូវ២៩៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមក រាជធានីភ្នំពេញ
sovathphin@yahoo.com
(៨៥៥) ៩៥ ៥៥៥ ៨១៧, (៨៥៥) ១២ ៩២៥ ៤១៧

 

ការសិក្សា និងសមាជិកភាពវិជ្ជាជីវៈ
  • បណ្ឌិតផ្នែកនីតិសាស្ត្រ (នីតិប្រៀបធៀប) ពីសាកលវិទ្យាល័យណាហ្គោយ៉ា (Nagoya University Graduate School of Law) ប្រទេសជប៉ុនច
  • ជាមជ្ឈត្តករមួយរូបក្នុងចំណោមមជ្ឈត្តករដំបូងបង្អស់ដែលបានចុះបញ្ជីនៅ ម.ជ.ម. និងជាសមាជិក Fellow នៃវិទ្យាស្ថានមជ្ឈត្តករសឹង្ហបុរី (SIArb)
  • បច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាប្រតិបត្តិនៃ ម.ជ.ម.
  • ជាសមាជិកនៃគណៈមេធាវី និងជាភ្នាក់ងារចុះបញ្ជីម៉ាកនៅព្រះរាជាណាចក្រកម្ពុជា
  • សមាជិកនៃសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា សមាគមកម្មសិទ្ធិបញ្ញាអាស៊ាន(ASEAN Intellectual Property Association) សមាគមមេធាវីជំនាញផ្នែកប្រកាសនីយបត្រតក្កកម្មអាស៊ី (Asian Patent Attorneys Association) សមាគមផ្នែកច្បាប់ប្រចាំនៅតំបន់អាស៊ីប៉ាស៊ីហ្វិច (Law Association for Asia and the Pacific)
មុខងារបច្ចុប្បន្ន
  • ជាដៃគូមេធាវី នៃការិយាល័យមេធាវី ប៊ុន និងសហការី
  • ជាសាស្ត្រាចារ្យផ្នែកនីតិសាស្ត្រ/ព្រឹទ្ធបុរសរងនៃមហាវិទ្យាល័យនីតិសាស្ត្រ និងកិច្ចការសាធារណៈ នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា
បទពិសោធន៍វិជ្ជាជីវៈ បទពិសោធន៍វិជ្ជាជីវៈ
  • សហការដឹកនាំក្រុមការងារផ្នែកដោះស្រាយវិវាទ នីតិក្រុមហ៊ុន និងកម្មសិទ្ធិបញ្ញា
  • ធ្លាប់ជាសហមេធាវីក្នុងវិវាទពាក់ព័ន្ធនឹងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ
  • មានប្រវត្តិការងារផ្នែកច្បាប់យ៉ាងទូលំទូលាយ និងបទពិសោធន៍រឹងមាំពាក់ព័ន្ធផ្នែកទៅទីផ្សារ ការវិនិយោគ ការបង្កើតក្រុមហ៊ុន អភិបាលកិច្ចសាជីវកម្ម និងការត្រួតពិនិត្យអនុលោមភាព ការស្តានីតិសម្បទាក្រុមហ៊ុន និងការរួមបញ្ចូលគ្នា និងការទិញក្រុមហ៊ុន និងប្រឹក្សាយោបល់ផ្នែកច្បាប់ដល់អតិថិជនជាច្រើន
  • ធ្លាប់ប្រឹក្សាដល់សម្ព័ន្ធក្រុមហ៊ុនហិរញ្ញវត្ថុម៉ាឡេស៊ី ក្នុងការលក់ភាគហ៊ុនចំនួនរបស់ខ្លួន១០០% ដែលសម្ព័ន្ធក្រុមហ៊ុននេះបានកាន់កាប់នៅក្នុងធនាគារពាណិជ្ជមួយនៅកម្ពុជា និងថ្មីៗនេះធ្លាប់ផ្តល់ប្រឹក្សាដល់ធនាគារដ៏ធំមួយរបស់ជប៉ុន ក្នុងការទិញភាគហ៊ុនភាគច្រើនក្នុងធនាគារពាណិជ្ជដ៏ធំមួយក្នុងព្រះរាជាណាចក្រកម្ពុជា
  • មានជំនាញផ្នែកនីតិកម្មិសទ្ធិបញ្ញា និងផ្តល់ប្រឹក្សាគាំទ្រការការពារដល់ កាធ្វើពាណិជ្ជកម្ម អនុវត្តសិទ្ធិកម្មសិទ្ធិបញ្ញា និងវិស័យផ្សេងៗទៀត
  • ជាសាស្ត្រាចារ្យបង្រៀនមុខវិជ្ជាជាច្រើនទាំងក្នុង និងក្រៅប្រទេសដូចជា នីតិជំនួញ នីតិក្រុមហ៊ុន នីតិកម្មសិទ្ធិបញ្ញា ព្រមទាំងបោះពុម្ពផ្សាយអត្ថបទច្បាប់ជាច្រើន
  • ជាអតីតទីប្រឹក្សាផ្នែកច្បាប់ជាតិ និងក្នុងអង្គការអន្តរជាតិជាច្រើន
សមត្ថភាពភាសា
  • ខ្មែរ អង់គ្លេស និងបារាំង

ព័ត៌មានថ្មីៗ