Image
ពេជ្រ ចាណែត

អត្តលេខ: ០៣១
ផ្ទះលេខ១៦៦E ផ្លូវទំនប់កប់ស្រូវ ភូមិកណ្ដាល សង្កាត់
ព្រែកព្នៅ ខណ្ឌព្រែកព្នៅ  រាជធានីភ្នំពេញ
(៨៥៥) ៧៧ ៩៧៥ ៨៧៥, (៨៥៥) ១២ ៨០៦ ៤៨៧

 

ការសិក្សា និងសមាជិកភាពវិជ្ជាជីវៈ
  • បេក្ខជនអនុបណ្ឌិតច្បាប់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
  • បញ្ចប់ថ្នាក់ត្រៀមអនុបណ្ឌិតច្បាប់ ឆ្នាំ២០០៤
  • បរិញ្ញាបត្រវិទ្យាសាស្ត្រកំព្យុទ័រ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំ២០០២
  • បញ្ចប់វគ្គបណ្ដុះបណ្ដាលជាច្រើនដែលរៀបចំដោយក្រុមហ៊ុនអន្តរជាតិធំៗ លើមុខជំនាញរដ្ឋបាល និងធនធានមនុស្សនៅក្រៅប្រទេសដូចជា ហុងកុង វៀតណាម និងថៃ ជាដើម
  • ជាមជ្ឈត្តករស្ថិតក្នុងចំណោមមជ្ឈត្តករជំនាន់ដំបូងដែលបានចុះបញ្ជីនៅ ម.ជ.ម.
  • បានបញ្ចប់ដោយជោគជ័យនូវវគ្គបណ្ដុះបណ្ដាលជាច្រើនស្ដីពីការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងមជ្ឈត្តការផ្នែកពាណិជ្ជកម្ម ដែលបណ្ដុះបណ្ដាលដោយមូលនិធិក្រុមប្រឹក្សាអជ្ញាកណ្ដាល (ACF) និងក្រសូងពាណិជ្ជកម្ម (MOC-IFC) ដោយគ្រូបណ្ដុះបណ្ដាលមកពីសហរដ្ឋអាមេរិក អាឡឺម៉ង់ អ៊ីតាលី កាណាដា អូស្ត្រាលី និងសឹង្ហបុរី ជាពិសេសគ្រូមកពីវិទ្យាស្ថានមជ្ឈត្តការអន្តរជាតិសឹង្ហបុរី (SIArb) ដែលសុទ្ធតែជាមជ្ឈត្តករអន្តរជាតិមានបទពិសោធន៍ខ្ពស់នៃមជ្ឈមណ្ឌលមជ្ឈត្តការអន្តរជាតិសឹង្ហបុរី (SIAC)
  • ជាសមាជិកនៃគណៈកម្មការតែងតាំងមជ្ឈត្តករ
មុខងារបច្ចុប្បន្ន
  • ជាពាណិជ្ជករផ្នែកហាងកាហ្វេ និងភោជនីយដ្ឋាន
  • ជាអ្នកជំនាញផ្នែករដ្ឋបាល និងធនធានមនុស្សនៃក្រុមហ៊ុនអន្តរជាតិ
  • ជាមជ្ឈត្តករជំនាន់ដំបូង នៅ ម.ជ.ម.
បទពិសោធន៍វិជ្ជាជីវៈ បទពិសោធន៍វិជ្ជាជីវៈ
  • មានបទពិសោធជាង២០ឆ្នាំ ក្នុងផ្នែករដ្ឋបាល និងធនធានមនុស្សជាមួយក្រុមហ៊ុនឯកជនជាតិ និងអន្តរជាតិធំៗ (ក្រុមហ៊ុនផ្នែកសេវា សវនកម្ម និងគណនេយ្យ សេវាដឹកជញ្ជូន លក់ផលិតផលប្រើប្រាស់ក្នុងផ្ទះ លក់រាយ និងសេវាសណ្ឋាគារជាដើម)
  • មានចំណេះដឹងទូលំទូលាយផ្នែកធនធានមនុស្ស ការជ្រើសរើសបុគ្គលិក កិច្ចសន្យាការងារ ច្បាប់ការងារ ច្បាប់ពន្ធដារ និងច្បាប់ពាណិជ្ជកម្មជាដើម
សមត្ថភាពភាសា
  • ខ្មែរ អង់គ្លេស

ព័ត៌មានថ្មីៗ