Image
ប៊ុន យូឌី

អត្តលេខ: ០០៥
ផ្ទះលេខ២៩ ផ្លូវ២៩៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ
(៨៥៥) ១២ ៨១ ៧៨ ១៧

 

ការសិក្សា និងសមាជិកភាពវិជ្ជាជីវៈ
  • បរិញ្ញាបត្រផ្នែកនីតិសាធារណៈពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
  • សញ្ញាបត្រ Maitrise ផ្នែកនីតិឯកជន និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកនីតិឯកជនពី សាកលវិទ្យាល័យ Lumiere Lyon II និង បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកនីតិជំនួញពីសាកលវិទ្យាល័យ Jean Moulin Lyon III នៅទីក្រុងលីយ៉ុង ប្រទេសបារាំង
  • ធ្លាប់ជា Visiting Scholar នៅសាកលវិទ្យាល័យ Michigan (University of Michigan Law School) នាទីក្រុង Ann Arbor សហរដ្ឋអាមេរិក
  • ជាអតីតសមាជិកស្ថាបនិកម.ជ.ម. និងជាមជ្ឈត្តករមួយរូប ក្នុងចំណោមសមាជិកមជ្ឈត្តករដំបូងបង្អស់ដែលបានចុះបញ្ជីនៅ ម.ជ.ម.
  • ជា Fellow​នៃវិទ្យាស្ថានមជ្ឈត្តករសឹង្ហបុរី (Singapore Institute of Arbitrators)
  • ជាអតីតអគ្គលេខាធិការនៃគណៈមេធាវី និងបច្ចុប្បន្នជាអគ្គលេខាធិការនៃ សភាពាណិជ្ជកម្មអ៊ឺរ៉ុប EuroCham នៅក្នុងព្រះរាជាណាចក្រកម្ពុជា
  • ត្រូវបានចាត់ថ្នាក់ជាមេធាវីឈានមុខ​ (First Tier) ក្នុងព្រះរាជាណាចក្រកម្ពុជា ដោយ IFLR 1000, Asialaw និង Chambers & Partners
មុខងារបច្ចុប្បន្ន
  • ជាស្ថាបនិក នៃការិយាល័យមេធាវី ប៊ុន និងសហការី
  • ជាប្រធាននៃមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម
បទពិសោធន៍វិជ្ជាជីវៈ បទពិសោធន៍វិជ្ជាជីវៈ
  • ធ្លាប់ត្រូវបានតែងតាំងជាមជ្ឈត្តករក្នុងការដោះស្រាយវិវាទពាក់ព័ន្ធវិស័យសំណង់ នៅម.ជ.ម. និងធ្លាប់បានធ្វើជាសហមេធាវីនៅក្នុងដំណើរការមជ្ឈត្តកម្មពាក់ព័ន្ធនឹងវិវាទក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ
  • ធ្លាប់បានធ្វើជាមេធាវីតំណាងឱ្យក្រុមហ៊ុនសំណង់អន្តរជាតិ ក្នុងការអនុវត្តមជ្ឈត្ត-   វិនិច្ឆ័យបរទេសនៅកម្ពុជា ស្របតាមអនុសញ្ញាទីក្រុងញូយ៉ក
  • ជាមេធាវីតំណាងឱ្យធនាគារបរទេសជាច្រើនដែលកំពុងមានប្រតិបត្តិការនៅកម្ពុជា
  • មានជំនាញក្នុងគម្រោងហិរញ្ញប្បទាន (Project Finance) ហិរញ្ញប្បទានពីក្រៅប្រទេស (Offshore Finance)​ និងប្រឹក្សាទៅឱ្យស្ថាប័នហិរញ្ញវត្ថុ និង ក្រុមហ៊ុន មូលបត្រធំៗមួយចំនួននៅក្នុងទ្វីបអាស៊ី ពាក់ព័ន្ធនឹងការពង្រីកអាជីវកម្មចូលកម្ពុជា
  • ធ្លាប់ប្រឹក្សាផ្នែកច្បាប់ ដល់ក្រុមហ៊ុនអេឡិចត្រូនិចដ៏ធំរបស់ជប៉ុន ដែលមានគម្រោងវិនិយោគទឹកប្រាក់ចំនួន៦៥លានដុល្លារអាមេរិក ក្នុងការសាងសង់រោងចក្រអេឡិចត្រូនិចដ៏ធំបំផុតមួយនៅកម្ពុជា
  • ធ្លាប់បានធ្វើជាអ្នកតំណាងឱ្យក្រុមហ៊ុនធំមួយនៅកម្ពុជាក្នុងការទិញយករោងចក្រ ផលិតស្រាបៀរប្រភេទ Turn-Key ដែលមានតម្លៃ ៦០លានដុល្លារ
សមត្ថភាពភាសា
  • ខ្មែរ អង់គ្លេស និងបារាំង

ព័ត៌មានថ្មីៗ