Image
ខាន់ សិរីវុទ្ធី

អត្តលេខ: ០៣៦
អាគារលេខ ១០ បន្ទប់ ២FD ជាន់ទី២  ផ្លូវលេខ ១០៩ សង្កាត់មិត្តភាព ខណ្ឌ ៧ មករា រាជធានីភ្នំពេញ
(៨៥៥) ១២ ៦១២ ៨២៩, (៨៥៥) ៨១ ៦១២ ៨២៩

 

ការសិក្សា និងសមាជិកភាពវិជ្ជាជីវៈ
  • បញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកធុរកិច្ចអន្តរជាតិ ពី Universite Libre de Bruxelles (Belgium) និងបរិញ្ញាបត្រជាន់ខ្ពស់នីតិសាស្ត្រផ្នែកឯកជន និងបរិញ្ញាបត្រច្បាប់ជំនាន់ទី១​ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
  • បានចូលរួមវគ្គបណ្តុះបណ្តាល និងសិក្ខាសាលា​ពាក់ព័ន្ធ​ទៅ​នឹងច្បាប់អន្តរជាតិ ច្បាប់ សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ នៅប្រទេសថៃ ​ម៉ាឡេស៊ី កម្មវិធីការ​ស្រាវជ្រាវផ្នែកច្បាប់ និងតុលាការនៅទីក្រុងតូក្យូប្រទេសជប៉ុន ការសិក្សាស្តីពី​ប្រព័ន្ធច្បាប់ និងច្បាប់​វិនិយោគ​នៅទីក្រុង​ប៉េកាំង​នៃ​ប្រទេសចិន និងចូលរួមវគ្គបណ្តុះ
    បណ្តាលអំពីតុលាការ និង​សាលាជម្រះក្តី​អន្តរជាតិនៅទី​ក្រុងវីលីងតុន​នៃ​ប្រទេសនូវ៉ែលស៊ីឡង់ រស់នៅ និងសិក្សាកម្មវិធី​ជាអ្នកដឹកនាំ​ (Leadership Course) នៅ​មជ្ឈ​​មណ្ឌល​(Australia Pacific Center) និង ធ្វើការក្នុងប្រទេសអូស្ត្រាលីជិត៥ឆ្នាំ
  • បញ្ចប់​វគ្គបណ្តុះបណ្តាលអំពីច្បាប់មជ្ឈត្តកម្ម ការអនុវត្ត និងជំនាញមជ្ឈត្តកម្ម ដែលបណ្តុះបណ្តាលដោយអ្នកជំនាញ មកពីវិជ្ចាស្ថាន​មជ្ឈត្តករនៃប្រទេសសឹង្ហបូរី (SIArb) និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ(IFC)។ ទទួលបាន​សញ្ញាបត្រ​លើ​មុខ​វិជ្ជា​​​​​ស្តីពី​ជំនាញ​​មជ្ឈត្តកម្មពាណិជ្ជកម្ម ដែលចេញនិងទទួលស្គាល់ដោយវិជ្ជាស្ថានមជ្ឈត្តករនៃប្រទេសសឹង្ហបូរី (SIArb)
  • ជាមជ្ឈត្តករជំនាន់ដំបូងគេដែលបានអនុញ្ញាតឲ្យចុះបញ្ជីជាសមាជិកនៅ ម.ជ.ម. ជាសមាជិកនៃគណៈកម្មាធិការផ្នែកបណ្ដុះបណ្ដាល និងជាគ្រូបង្គោល
  • ជាសមាជិកនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ម.ជ.ម.
  • ជាសមាជិកនៃក្រុមអ្នកច្បាប់នៃមជ្ឈមណ្ឌលសហប្រតិបត្តិការផ្នែកច្បាប់អាស៊ាន ចិន
  • សមាជិកខ្មែរដំបូងគេនៃសមាគមមេធាវីប៉ាស៊ីហ្វិកអន្តរជាតិ (IPBA)
មុខងារបច្ចុប្បន្ន
  • ជាប្រធានការិយាល័យមេធាវីអេអ៊ែនឌី និងជាមជ្ឈត្តករពាណិជ្ជកម្ម
បទពិសោធន៍វិជ្ជាជីវៈ បទពិសោធន៍វិជ្ជាជីវៈ
  • មានបទពិសោធន៏ការងារផ្នែកច្បាប់ជាង២០ឆ្នាំលើវិស័យ ដូចជាកិច្ចព្រម​ព្រៀង ​ពាណិជ្ជកម្ម និងការចូលរួមសហការដើមទុន កិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរជាតិ ការបង្កើតក្រុមហ៊ុន ការស៊ើបអង្កេត​ត្រួតពិនិត្យផ្នែកច្បាប់ ការទិញក្រុមហ៊ុន និងរំលាយបញ្ចូលគ្នា គម្រោងវិនិយោគ សម្បទាន ហិរញ្ញវត្ថុ ធានាគារ កម្មសិទ្ធបញ្ញា គ្រួសារ ក្ស័យធន និងជម្រះបញ្ជី ដីធ្លី សំណង់ ទូរគមនាគមន៏ រ៉ែ ថាមពល ការងារ ធានារ៉ាប់រង ការផ្តល់សិទ្ធអជ្ញាប័ណ្ណ រឿងក្តីនៅតុលាការ ទាំងរដ្ឋប្បវេណី និងព្រហ្មទណ្ឌ និងការដោះស្រាយវិវាទផ្នែកពាណិជ្ជកម្ម (មជ្ឈត្តការផ្នែកពាណិជ្ជកម្ម)
  • ធ្លាប់ធ្វើជាប្រធានវេទិការមជ្ឈត្តកម្ម និងមជ្ឈត្តករតែមួយនៃវេទិកាមជ្ឈត្តកម្ម
សមត្ថភាពភាសា
  • ខ្មែរ អង់គ្លេស និងបារាំង (មូលដ្ឋាន)

ព័ត៌មានថ្មីៗ