Image
កុយ នាម

អត្តលេខ: ០២៣
ផ្ទះលេខ៦៣ ភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ
(៨៥៥) ១២ ៨១១ ៩៩១

 

ការសិក្សា និងសមាជិកភាពវិជ្ជាជីវៈ
  • បញ្ចប់ការសិក្សាពីសាកលវិទ្យាល័យច្បាប់ San Francisco សហរដ្ឋអាមេរិក
  • អនុបណ្ឌិតច្បាប់ផ្នែកនីតិប្រៀបធៀប និងប្រតិបត្តិការអន្តរជាតិ
  • បរិញ្ញាបត្រផ្នែកវិស្វកម្មគីមី ពីសាកលវិទ្យាល័យបច្ចេកវិទ្យា
  • ចញ្ចប់វគ្គបណ្ដុះបណ្ដាលខ្លីៗដោយជោគជ័យជាច្រើនដូចជា ច្បាប់ការងារ មជ្ឈត្តការផ្នែកពាណិជ្ជកម្ម ការចរចារជាមុនដែលឧបត្ថម្ភដោយ UNDP and Consensus Building Institute (MIT-Harvard Public Dispute Program) គម្រោងក្នុងការគ្រប់គ្រងបរិដ្ឋាន ដែលទទួលស្គាល់គុណភាពអប់រំដោយ ក្រុម APM ប្រទេសអង់គ្លេស ស្តង់ដារការងារអន្តរជាតិ និងការកែលម្អផលិតភាព និងការអភិវឌ្ឈសហគ្រាស ILO មជ្ឈមណ្ឌលបណ្ដុះបណ្ដាលអន្តរជាតិ នាទីក្រុងទួរីន ប្រទេសអ៊ីតាលី វេទិកាមជ្ឈត្តកម្ម និងតុលាការអន្តរជាតិ សាកលវិទ្យាល័យវេលីងតុនប្រទេស ញ៉ូហ្សីឡេន ច្បាប់កម្មសិទ្ធិបញ្ញា និងការផ្ទេរបច្ចេកវិទ្យា មជ្ឈមណ្ឌលច្បាប់តំបន់មេគង្គ ឧបត្ថម្ភដោយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មប្រទេសជប៉ុន ការតម្រង់ទិសនៃច្បាប់អាមេរិក សាកលវិទ្យាល័យច្បាប់ San Francisco ហាត់ការនៅគណៈមេធាវីទីក្រុង Lyon ប្រទេសបារាំង
មុខងារបច្ចុប្បន្ន
  • ជាអជ្ញាកណ្ដាលការងារ នៃក្រុមប្រឹក្សាអជ្ញាកណ្ដាល
  • ជាមេធាវី នៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
  • ជាមជ្ឈត្តករ នៅ ម.ជ.ម.
  • ជាស្ថាបនិកនៃក្រុមហ៊ុនប្រឹក្សាយោបល់ច្បាប់ ខេអិន (KN Legal Consulting Firm)
បទពិសោធន៍វិជ្ជាជីវៈ បទពិសោធន៍វិជ្ជាជីវៈ
  • មានបទពិសោធក្នុងវិស័យមជ្ឈត្តការ និងការសម្រុះសម្រួលវិវាទការងារតាំងពីឆ្នាំ២០១៣
  • ជាអ្នកគ្រប់គ្រងកម្មវិធីនៅអង្គការ មូលនីធីអាស៊ី និង UNDP តាំងពីឆ្នាំ១៩៩៣
  • ជាសាស្ត្រាចារ្យច្បាប់នៅសាកលវិទ្យាល័យជាច្រើន និងផ្ដល់ប្រឹក្សាយោបល់ផ្នែកច្បាប់ដល់អង្គការមិនមែនរដ្ឋាភិបាល និងក្រុមហ៊ុនជាច្រើន
  • ជាប្រធានផ្នែកបោះពុម្ពនៃ ព្រឹត្តិបត្រគណៈមេធាវី (Bar Bulletin)
  • និពន្ធសៀវភៅ និងអត្ថបទច្បាប់ជាច្រើនដូចជា វចនានុក្រុមច្បាបជាភាសាខ្មែរ-អង់គ្លេស សេចក្តីណែនាំអំពីដំណើរការតុលាការនៅកម្ពុជា ស្ថាប័នព្រះរាជអជ្ញា សិក្សាពីប្រវត្តិ និងការប្រៀបធៀប ច្បាប់ក្រុមហ៊ុន និងអត្ថបទជាច្រើនទៀត ដេលបានបោះពុម្ពនៅគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
សមត្ថភាពភាសា
  • ខ្មែរ អង់គ្លេស និងបារាំង

ព័ត៌មានថ្មីៗ