មជ្ឈត្តករ
មជ្ឈត្តករ
ដើម្បីក្លាយជាមជ្ឈត្តករ
ជនជាតិខ្មែរ និងបរទេសអាចចុះបញ្ជីជាសមាជិក ឬសមាជិកគាំទ្ររបស់ ម.ជ.ម. បានប្រសិនបើពួកគេបានបំពេញលក្ខខណ្ឌតម្រូវដូចខាងក្រោម៖
សមាជិក
- មានអាយុយ៉ាងតិច ៣០ (សាមសិប) ឆ្នាំ
- មានសញ្ញាបត្របរិញ្ញាបត្រជំនាញណាមួយ ដែលបញ្ចប់ពីមហាវិទ្យាល័យណាមួយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ឬនៅបរទេស
- បានឆ្លងកាត់វគ្គបណ្ដុះបណ្ដាលផ្នែកមជ្ឈត្តការ ដែលរៀបចំដោយ ម.ជ.ម. ឬវគ្គបណ្ដុះបណ្ដាលដែលរៀបចំដោយស្ថាប័នវិជ្ជាជីវៈមជ្ឈត្តការផ្នែកពាណិជ្ជកម្មណាមួយ ដែលត្រូវបានទទួលស្គាល់ដោយ ម.ជ.ម. និង
- បានប្រឡងជាប់ការប្រឡងដែលរៀបចំដោយ ម.ជ.ម. ឬដោយស្ថាប័នវិជ្ជាជីវៈមជ្ឈត្តការផ្នែកពាណិជ្ជកម្មណាមួយ ដែលត្រូវបានទទួលស្គាល់ដោយ ម.ជ.ម.។
សមាជិកគាំទ្រ
- មានអាយុយ៉ាងតិច ២០ (ម្ភៃ) ឆ្នាំ
- បានចុះឈ្មោះជានិស្សិតនៃមហាវិទ្យាល័យណាមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ឬនៅបរទេស ឬមានបរិញ្ញាបត្រជំនាញណាមួយដែលចេញដោយមហាវិទ្យាល័យណាមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ឬនៅបរទេស និង
- គ្មានករណីណាមួយក្នុងប្រការ ១៩.១ (ការបញ្ចប់សមាជិកភាព) ត្រូវយកមកអនុវត្ត។