សេវាកម្ម
សេវាកម្ម
ការបណ្តុះបណ្តាល
បេសកកម្មមួយក្នុងចំណោមបេសកកម្មផ្សេងទៀតរបស់ ម.ជ.ម. គឺធានាឱ្យបានថាសេវាមជ្ឈត្តកម្មដែលមានគុណភាពខ្ពស់ ត្រូវបានផ្តល់ឱ្យនៅព្រះរាជាណាចក្រកម្ពុជា ដែលតម្រូវឱ្យម.ជ.ម.កំណត់ស្តង់ដារគុណវុឌ្ឍិរបស់មជ្ឈត្តករ។ ម.ជ.ម. ផ្តល់នូវវគ្គបណ្តុះបណ្តាលជាបន្តបន្ទាប់ ដើម្បីបង្កើនចំនួនមជ្ឈត្តករ និងលើកកម្ពស់គុណភាពនៃមជ្ឈត្តករម្នាក់ៗនៅក្នុងប្រទេសកម្ពុជា។ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងសម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ និងចង់បង្កើនចំណេះដឹងឲ្យបានស៊ីជម្រៅទៅលើវិស័យមជ្ឈត្តការ ព្រមទាំងមានបំណងចង់ប្រកបវិជ្ជាជីវៈជាមជ្ឈត្តករ នៅ ម.ជ.ម. ។ វគ្គបណ្ដុះបណ្ដាលមជ្ឈត្តករ មានបីកម្រិត:
- កម្រិតបឋម
- កម្រិតមធ្យម
- កម្រិតឧត្តម
វគ្គបណ្ដុះបណ្ដាលកម្រិតបឋម ពន្យល់នូវទិដ្ឋភាពទូទៅរបស់មជ្ឈត្តការ មុននឹងផ្តោតទៅលើប្រធានបទផ្សេងៗទៀត ដូចជាមជ្ឈត្តករ និងដំណើរការមជ្ឈត្តកម្មជាដើម។ ក្រោយពីឆ្លងកាត់វគ្គនេះដោយជោគជ័យ សិក្ខាកាមនឹងយល់ច្បាស់អំពីមជ្ឈត្តការ, គោលការណ៍អនុវត្តក្នុងដំណើការមជ្ឈត្តកម្ម, លក្ខណៈសម្បត្តិរបស់មជ្ឈត្តករ (រួមទាំងតួនាទី) និងដំណាក់កាលនីតិវិធីដែលពាក់ពន្ធ័នឹងដំណើរការមជ្ឈត្តកម្ម ចាប់តាំងពីការបង្កើតកិច្ចព្រមព្រៀងផ្សះផ្សា រហូតដល់ការអនុវត្តមជ្ឈត្តវិនិច្ឆ័យ។
វគ្គបណ្ដុះបណ្ដាលកម្រិតបឋមមាន ៥ម៉ូឌុល៖
- ម៉ូឌុល ១: សេចក្ដីផ្ដើមអំពីមជ្ឈត្តការ
- ម៉ូឌុល ២: ច្បាប់ វិធានស្ដីពីមជ្ឈត្តការ និងកិច្ចព្រមព្រៀងផ្សះផ្សា
- ម៉ូឌុល ៣: មជ្ឈត្តករ និងការចាប់ផ្ដើមមជ្ឈត្តការ
- ម៉ូឌុល ៤: ដំណើរការមជ្ឈត្តកម្ម
- ម៉ូឌុល ៥: មជ្ឈត្តវិនិច្ឆ័យ
ចំណែកឯវគ្គបណ្ដុះបណ្ដាលកម្រិតមធ្យមវិញ ផ្ដល់នូវចំណេះដឹង នឹងជំនាញ ដែលចាំបាច់សម្រាប់មជ្ឈត្តករ ក្នុងការគ្រប់គ្រង និងដំណើរការមជ្ឈត្តការអោយបានពេញលេញ។ សិក្ខាកាមដែលទទួលបានជោគជ័យក្នុងការសិក្សាវគ្គនេះ នឹងទទួលបាននូវចំណេះដឹង និងជំនាញមូលដ្ឋាន ដែលសំខាន់ៗសម្រាប់ក្លាយខ្លួនជា សមាជិកមជ្ឈត្តកររបស់ ម.ជ.ម.។
វគ្គបណ្ដុះបណ្ដាលកម្រិតមធ្យមមាន ៥ម៉ូឌុល៖
- ម៉ូឌុល ១: កិច្ចព្រមព្រៀងផ្សះផ្សា និងការចាប់ផ្ដើមនីតិមជ្ឈត្តការ
- ម៉ូឌុល ២: ការរៀបចំដំណើការមជ្ឈត្តកម្ម
- ម៉ូឌុល ៣: សវនាការ
- ម៉ូឌុល ៤: មជ្ឈត្តវិនិច្ឆ័យ
- ម៉ូឌុល ៥: ការតាក់តែងមជ្ឈត្តវិនិច្ឆ័យ
ចំពោះវគ្គបណ្ដុះបណ្ដាលកម្រិតឧត្តម អនុញ្ញាតឲ្យសិក្ខាកាមទាំងអស់ទទួលបាននូវឱកាស ដើម្បីចូលរួមក្នុងដំណាក់ការមជ្ឈត្តការប្រតិដ្ឋ ដែលអាចឲ្យសិក្ខាកាមអនុវត្តនូវជំនាញ និងចំណេះដឹងរបស់ខ្លួន ក៍ដូចជាធ្វើការបញ្ចេញនូវសមត្ថភាព ដែលទទួលបានពីការបណ្ដុះបណ្ដាលនៃវគ្គបណ្តុះបណ្ដាលកម្រិតបឋម និងកម្រិតមធ្យមកន្លងមក។ សិក្ខាកាមទាំងអស់នឹងទទួលបាន នូវការចែករំលែកនូវមតិយោបល់ល្អៗពីគ្រូបង្រៀន រួមទាំងសិក្ខាកាមដទៃទៀត។
វគ្គបណ្ដុះបណ្ដាលកម្រិតឧត្តម មាន៤ម៉ូឌុល៖
- ម៉ូឌុល ១: មជ្ឈត្តការប្រតិដ្ឋជុំទី១ – សេចក្តីបង្គាប់នីតិវិធី
- ម៉ូឌុល ២: មជ្ឈត្តការប្រតិដ្ឋជុំទី២ – ពាក្យសុំផ្នែកនីតិវិធី
- ម៉ូឌុល ៣: មជ្ឈត្តការប្រតិដ្ឋជុំទី៣ – សវនាកាលើវិធានការបណ្តោះអាសន្ន
- ម៉ូឌុល ៤: ការត្រួតពិនិត្យ និងការវាយតម្លៃ
សិក្ខាកាមម្នាក់ៗ និងទទួលបានការវាយតម្លៃពីគ្រូបង្រៀន លើការបញ្ចេញសមត្ថភាព និងការអនុវត្តរបស់ខ្លួន នៅក្នុងដំណាក់កាលទាំងបីនៃមជ្ឈត្តការប្រតិដ្ឋ រួមទាំងការត្រួតពិនិត្យ និងវាយតម្លៃទៅតាមម៉ូឌុលនីមួយៗផងដែរ។
សិក្ខាកាមដែលបានប្រឡងជាប់ ទាំង៣កម្រិត និងមានលក្ខណ:សម្បត្តិគ្រប់គ្រាន់ក្នុងការប្រឡងចូលជាមជ្ឈត្តករ ដែលរៀបចំឡើងដោយ ម.ជ.ម. និងគណ:កម្មការប្រលង (គណៈមេប្រយោគ)។