អំពីយើង
អំពីយើង
ការបង្កើត
ម.ជ.ម ត្រូវបានបងើ្កតឡើងដោយច្បាប់ស្តីពីមជ្ឈត្តការផ្នែកពាណិជ្ជកម្ម ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥០៦/០១០ ចុះថៃ្ងទី០៥ ខែឧសភា ឆ្នាំ២០០៦។ អនុលោមទៅតាមច្បាប់នេះ រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យលេខ ១២៤ អនក្រ.បក ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម និងអនុក្រឹត្យលេខ ១៨២ អនក្រ.បក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១០ ស្តីពីការធ្វើវិសោធនកម្មអនុក្រឹត្យលេខ ១២៤ អនក្រ.បក។ គណៈកម្មការរៀបចំ និងជ្រើសរើសមជ្ឈត្តករដំបូង ត្រូវបានបង្កើតឡើងដោយប្រកាសរបស់ក្រសួងពាណិជ្ជកម្មលេខ ២២៣ MOC/SM២០០៩ ចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០០៩ ។
យុទ្ធសាស្ត្រ
ក្នុងរយៈពេលពីរឆ្នាំកន្លងមមកនេះ កិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងត្រូវបានធ្វើឡើង ដើម្បីពង្រឹងសមត្ថភាពធនធានមនុស្ស កសាងសហគមន៍មជ្ឍត្តការមួយដែលរឹងមាំ ផ្សារភ្ជាប់ទំនាក់ទំនងជាមួយសហគមន៍អន្តរជាតិ និងធានានូវការអភិវឌ្ឍន៍ និងប្រតិបត្តិការប្រកបដោយចីរភាពរបស់មជ្ឈមណ្ឌល។
យុទ្ធសាស្រ្តទី១៖ អាចបំពេញតម្រូវការដោយខ្លួនឯងបាន
- បង្កើនប្រភពធនធានហិរញ្ញវត្ថុ
- ពង្រឹងជំនាញគ្រប់គ្រងសំណុំរឿង- បង្កើតសេវាកម្មថ្មីដល់អ្នកប្រើប្រាស់
យុទ្ធសាស្រ្តទី២៖ កសាងសហគមន៍មជ្ឈត្តការដែលរឹងមាំ
- បង្កើនការយល់ដឹងពីតួនាទីរបស់ម.ជ.ម.
- ពង្រឹងកិច្ចសហការជាមួយដៃគូពាក់ព័ន្ធ
- បង្កើនប្រភពធនធានមនុស្ស
យុទ្ធសាស្រ្តទី៣៖ ធ្វើសមាហរណកម្មចូលក្នុងសហគមន៍អន្តរជាតិ
- បង្កើនការទំនាក់ទំនង វត្តមានក្នុងសហគមន៍អន្តរជាតិ
- បង្កើនភាពអន្តរជាតិនិយម
យុទ្ធសាស្រ្តទី៤៖ ធ្វើប្រតិបត្តិការ និងអភិវឌ្ឍន៍ប្រកបដោយចីរភាព
- បង្កើតមូលដ្ឋានសម្រាប់ការអភិវឌ្ឍន៍មជ្ឈមណ្ឌលប្រកបដោយចីរភាព និងមជ្ឈត្តការជាយន្តការក្នុងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ
- នវានុវត្តន៍ និងវិនិយោគទៅលើធនធានមនុស្ស និងសម្ភារសម្រាប់ធ្វើការ
ចក្ខុវិស័យ៖
សម្រួលការដោះស្រាយវិវាទពាណិជ្ជកម្មដែលមានភាពមិនលំអៀង និងឆាប់រហ័ស ស្របតាមឆន្ទៈរបស់គូភាគីវិវាទ និងការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ពួកគេ ក្នុងគោលបំណងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចឱ្យបានរឹងមាំ។
បេសកកម្ម៖
សម្រេចនូវការពេញចិត្តរបស់អ្នកប្រើប្រាស់ខ្ពស់ តាមរយៈសេវាកម្មល្អបំផុត គ្រឿងបរិក្ខា និងឧបករណ៍ទំនើប និងការអនុវត្តបទបញ្ជា និងវិធានប្រកបដោយប្រសិទ្ធភាព។
បង្កើនការយល់ដឹងអំពីមជ្ឈត្តកម្មតាមរយៈ ការសហការជាមួយភាគីពាក់ព័ន្ធទាំងអស់។
វត្ដមានជាអន្តរជាតិតាមរយៈការចូលរួមចំណែកក្នុងការអភិវឌ្ឍយន្តការដោះស្រាយវិវាទ។
តម្លៃ៖
ឯករាជ្យភាព | នវានុវត្តន៍ |
អព្យាក្រឹត្យភាព | ភាពវៃឆ្លាត |
សុចរិតភាព | |
អន្តរជាតិនិយម |