កម្រៃសេវា

តារាងកម្រៃសេវារបស់ ម.ជ.ម.

ការគណនាកម្រៃសេវា
ចំនួនទឹកប្រាក់វិវាទ:
ចំនួនមជ្ឈត្តករ:
កម្រៃសេវាវេទិកាមជ្ឈត្តកម្ម:
0
កម្រៃសេវារដ្ឋបាល:
0
ថ្លៃសេវាសរុប:
0
កម្រៃសេវាចុះបញ្ជី
 1. នៅពេលដាក់សេចក្តីជូនដំណឹងអំពី​មជ្ឈត្តកម្ម ឬ​បណ្តឹងតប ភាគីប្តឹងទាមទារ  ឬភាគីប្តឹង​ទាមទារ​នៃ​​បណ្តឹង​តប​​នោះ ត្រូវ​បង់រៀងៗខ្លួននូវកម្រៃសេវាចុះបញ្ជី​ ​​ចំនួន ២៥០ (ពីររយ​ហាសិប)​ ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់ការចុះបញ្ជី ការទាមទារ ឬ​បណ្តឹងតបនោះ
 2. ប្រសិនបើ ភាគីប្តឹងទាមទារ ឬភាគីប្តឹងទាមទារនៃបណ្តឹងតប ខកខានក្នុងការបង់កម្រៃ​សេវា​ចុះបញ្ជី ម.ជ.ម. នឹងមិនចាប់ដំណើរការមជ្ឈត្តការ ដោះ​ស្រាយ​ការ​ទាមទារ ឬ​បណ្តឹង​តបនោះ នោះទេ
 3. កម្រៃសេវាចុះបញ្ជី ​​ មិនអាចត្រូវបានបង់​សង​វិញ​ទេ។
កម្រៃសេវាតែងតាំងមជ្ឈត្តករ
 1. ភាគីវិវាទត្រូវបង់កម្រៃសេវាចំនួន ៣០០ (បីរយ)​ ដុល្លារ​សហរដ្ឋ​អាមេរិក សម្រាប់ការតែងតាំង​មជ្ឈត្តករមួយរូប ដែលធ្វើឡើងដោយ ម.ជ.ម. តាមរយៈ​គណៈកម្មា​ធិការ​​តែង​តាំង នៅពេល​ដែលភាគីវិវាទ ឬគូភាគីវិវាទ ខកខានក្នុងការតែង​តាំង​មជ្ឈត្តករ ឬ មជ្ឈត្តករដែលគូភាគីវិវាទ​បាន​តែងតាំង ខកខានក្នុង​ការតែង​តាំង​​ប្រធាន​វេទិកា​មជ្ឈត្តកម្ម ស្រប​តាមវិធាន​ស្តីពី​មជ្ឈត្តការរបស់ ម.ជ.ម. ហើយ ម.ជ.ម. តាមរយៈ​គណៈកម្មា​ធិការ​​តែង​តាំង ត្រូវ​បានស្នើ ឬ​តម្រូវ​​​ឱ្យធ្វើការ​តែងតាំងមជ្ឈត្តករ
 2. កម្រៃសេវាតែងតាំងមជ្ឈត្តករ ត្រូវអនុវត្តចំពោះសំណុំរឿង​ដែលចាត់​ចែង​ដោយ ម.ជ.ម. ឬ​ក្នុង​សំណុំរឿងពិសេស ដែលទាមទារឱ្យគណៈកម្មាធិការ​តែងតាំង​ តែងតាំង​មជ្ឈត្តករ​ ស្របតាមវិធានស្តីពី​មជ្ឈត្តការ​របស់ ម.ជ.ម. ឬក្នុង​ករណី​ដែលសំណើ​សុំឱ្យមាន​ការ​​តែងតាំង​មជ្ឈត្តករ ត្រូវបានបញ្ជូនទៅអគ្គលេខាធិការដ្ឋាន
 3. សម្រាប់សំណុំរឿងពិសេស កម្រៃសេវាតែងតាំងមជ្ឈត្តករ ត្រូវ​ផ្ទេរ​​ចូល​គណនីដែលកំណត់​ដោយ ម.ជ.ម.  មុនពេលចាប់ផ្តើមការ​តែងតំាង
 4. កម្រៃសេវាតែងតាំងមជ្ឈត្តករ មិនអាចត្រូវបានបង់សងវិញឡើយ។
កម្រៃសេវារដ្ឋបាល
 1. កម្រៃសេវា​រដ្ឋបាល​ ត្រូវយោងតាមកម្រិតនៃកម្រៃសេវា​ ដែលប្រែប្រួលទៅ​តា​ម​​តម្លៃ​កម្មវត្ថុ​នៃវិវាទ​​ និងត្រូវកំណត់ស្របតាម​តារាងខាងក្រោម
 2. តម្លៃកម្មវត្ថុនៃវិវាទ គឺជាតម្លៃកម្មវត្ថុនៃរាល់ការ​ទាមទារ ​​​និង​បណ្តឹងតបទាំងអស់​។ ការដោះ សារ​តាមការកាត់កង  ត្រូវបានបញ្ចូលសម្រាប់ការគណនា​តម្លៃកម្មវត្ថុនៃវិវាទ និងកម្រៃសេវា​រដ្ឋបាល ប្រសិនបើការដោះសារតាមការកាត់កងនោះ បណ្តាលឱ្យ​វេទិកាមជ្ឈត្តកម្មមាន​បន្ទុក​ការងារ​បន្ថែម​​ទៀត
 3. កមៃ្រសេវា​រដ្ឋបាល​នៃសំណុំរឿងនីមួយៗ អាចនឹងត្រូវបានកែប្រែដោយអគ្គលេខា​ធិការ​ដ្ឋាន ​ដោយពិចារណាទៅលើកាលៈទេសៈលើកលែងណាមួយ ដែលអគ្គលេខា​ធិការ​ដ្ឋានយល់​ឃើញ​​ថា សមហេតុផលក្នុងការបន្ថយ ឬដំឡើង កម្រៃសេវា​រដ្ឋបាល​ ដែលមានកំណត់​នៅ​ក្នុង​​តារាង​កម្រៃសេវារបស់ ម.ជ.ម.​។​ កាលៈទេសៈលើកលែង រួមមានជាអាទិ៍ បរិមាណ​ការងារ ដែល ម.ជ.ម. ត្រូវ​បំពេញមានតិចតួច ដោយ​សារ​តែការ​បញ្ចប់ដំណើរ​ការមជ្ឈត្តការ​មុន​កាល​កំណត់​ ឬ​ សេវាកម្មផ្សេងៗ ដែល ម.ជ.ម.​  ត្រូវផ្តល់បន្ថែម។ ការដំឡើងកម្រៃ​​សេវា​រដ្ឋបាល មិនត្រូវលើសពី ៣០% (សាមសិបភាគរយ) នៃ​កម្រៃសេវារដ្ឋបាល ដែល​មាន​កំណត់ក្នុងតារាង​កម្រៃសេវារបស់ ម.ជ.ម. នោះទេ។

តម្លៃកម្មវត្ថុនៃវិវាទ
 
កម្រៃសេវារដ្ឋបាល
រហូតដល់៥០.០០០៧៥០+
ចាប់ពី៥០.០០១ដល់១០០.០០០=៧៥០+០,៧០%នៃចំនួន
ដែលលើសពី
៥០.០០០
ចាប់ពី១០០.០០១ដល់២០០.០០០=១.១០០+០,៦៥%នៃចំនួន
ដែលលើសពី
១០០.០០០
ចាប់ពី២០០.០០១ដល់៥០០.០០០=១.៧៥០+០,៦០%នៃចំនួន
ដែលលើសពី
២០០.០០០
ចាប់ពី៥០០.០០១ដល់១.០០០.០០០=៣.៥៥០+០,៤០%នៃចំនួន
ដែលលើសពី
៥០០.០០០
ចាប់ពី១.០០០.០០១ដល់២.០០០.០០០=៥.៥៥០+០,២០%នៃចំនួន
ដែលលើសពី
១.០០០.០០០
ចាប់ពី២.០០០.០០១ដល់៥.០០០.០០០=៧.៥៥០+០,១២%នៃចំនួន
ដែលលើសពី
២.០០០.០០០
ចាប់ពី៥.០០០.០០១ដល់១០.០០០.០០០=១១.១៥០+០,០៦%នៃចំនួន
ដែលលើសពី
៥.០០០.០០០
ចាប់ពី១០.០០០.០០១ដល់៥០.០០០.០០០=១៤.១៥០+០,០៣%នៃចំនួន
ដែលលើសពី
១០.០០០.០០០
លើសពី៥០.០០០.០០០=២៦.១៥០នៃចំនួន
ដែលលើសពី

កម្រៃសេវាវេទិកាមជ្ឈត្តកម្ម
 1. កម្រៃសេវាវេទិកាមជ្ឈត្តកម្ម  ​​ត្រូវយោងតាមកម្រិតនៃកម្រៃសេវា ដែល​ប្រែ​ប្រួល​​​ទៅ​តាមតម្លៃ​កម្មវត្ថុ​​នៃវិវាទ​​ និងត្រូវកំណត់ស្របតាម​តារាងខាងក្រោម
 2. តម្លៃកម្មវត្ថុនៃវិវាទ គឺជាតម្លៃនៃរាល់ការទាមទារ និងបណ្តឹងតបទាំងអស់។ ការដោះសារ​តាម​ការ​កាត់កង ត្រូវបានបញ្ចូលសម្រាប់ការគណនាតម្លៃកម្មវត្ថុនៃវិវាទ និងកម្រៃសេវាវេទិកា​មជ្ឈត្តកម្ម ប្រសិនបើការកាត់កងតាមការដោះសារនោះ បណ្តាល​ឱ្យ​វេទិកាមជ្ឈត្តកម្ម​មាន​បន្ទុក​​ការងារបន្ថែម​ទៀត
 3. កមៃ្រសេវាវេទិកាមជ្ឈត្តកម្មនៃសំណុំរឿងនីមួយៗ ត្រូវបាន​អគ្គលេខាធិការ​ដ្ឋាន​កែប្រែ ដោយ​ពិចារណាទៅលើកាលៈទេសៈលើកលែងណាមួយ ដែលអគ្គលេខា​ធិការ​ដ្ឋានយល់​ឃើញ​​ថា សមហេតុផលក្នុងការបន្ថយ ឬដំឡើងកម្រៃសេវា​វេទិកាមជ្ឈត្តកម្ម​ ដែល​មាន​កំណត់​នៅ​ក្នុង​តារាងកម្រៃសេវារបស់ ម.ជ.ម.​។​ កាលៈទេសៈ​លើកលែងរួមមានជាអាទិ៍ ​បរិមាណ​ការងារ​ដែល​វេទិកា​មជ្ឈត្តកម្មត្រូវបំពេញមានតិចតួច ដោយសារតែការបញ្ចប់​ដំណើរ​ការ​មជ្ឈតការ​​​មុន​កាលកំណត់​ ឬ​មានការងារបន្ថែម ដែលវេទិកាមជ្ឈត្តកម្មត្រូវបំពេញ​ពាក់ព័ន្ធ​នឹង​​សំណើ​ជា​បន្ត​បន្ទាប់នានាសម្រាប់វិធានការ​បណ្តោះ​អាសន្ន ការជំទាស់ទៅនឹងមជ្ឈត្តករ ឬ​ទឡ្ហីករណ៍​​ចំពោះ​យុត្តាធិការរបស់​វេទិកា​មជ្ឈត្តកម្ម។ ការដំឡើង​កម្រៃសេវាវេទិកា​មជ្ឈត្ត​កម្ម មិនត្រូវលើសពី ៣០% (សាម​សិបភាគរយ) នៃកម្រៃសេវាវេទិកាមជ្ឈត្តកម្ម ដែលមាន​កំណត់​​ក្នុង​តារាង​​កម្រៃ​​សេវា​របស់ ម.ជ.ម. ឡើយ។

តម្លៃកម្មវត្ថុនៃវិវាទ
 
កម្រៃសេវាវេទិកាមជ្ឈត្តកម្ម
(សម្រាប់មជ្ឈត្តករមួយរូប)
រហូតដល់៥០.០០០=១.០០០+
ចាប់ពី៥០.០០១ដល់១០០.០០០=១.០០០+១%នៃចំនួន
ដែលលើសពី
៥០.០០០
ចាប់ពី១០០.០០១ដល់២០០.០០០=១.៥០០+០,៩០%នៃចំនួន
ដែលលើសពី
១០០.០០០
ចាប់ពី២០០.០០១ដល់៥០០.០០០=២.៤០០+០,៧០%នៃចំនួន
ដែលលើសពី
២០០.០០០
ចាប់ពី៥០០.០០១ដល់១.០០០.០០០=៤.៥០០+០,៦០%នៃចំនួន
ដែលលើសពី
៥០០.០០០
ចាប់ពី១.០០០.០០១ដល់២.០០០.០០០=៧.៥០០+០,៥០%នៃចំនួន
ដែលលើសពី
១.០០០.០០០
ចាប់ពី២.០០០.០០១ដល់៥.០០០.០០០=១២.៥០០+០,៣០%នៃចំនួន
ដែលលើសពី
២.០០០.០០០
ចាប់ពី៥.០០០.០០១ដល់១០.០០០.០០០=២១.៥០០+០,២៥%នៃចំនួន
ដែលលើសពី
៥.០០០.០០០
ចាប់ពី១០.០០០.០០១ដល់៥០.០០០.០០០=៣៤.០០០+០,០៣%នៃចំនួន
ដែលលើសពី
១០.០០០.០០០
លើសពី៥០.០០០.០០០=៤៦.០០០០,០១%នៃចំនួន
ដែលលើសពី
៥០.០០០.០០០

កាលបរិច្ឆេទសុពលភាព
 1. តារាងកម្រៃសេវារបស់ ម.ជ.ម. នេះ ត្រូវបានអនុម័តដោយមហាសន្និបាតរបស់ ម.ជ.ម. នាថ្ងៃទី​១១​ ខែ​កក្កដា ឆ្នាំ​២០១៤
 2. តារាងកម្រៃសេវារបស់ ម.ជ.ម. នេះ ​មាន​ប្រសិទ្ធភាព​អនុវត្ត​ចាប់ពីថ្ងៃទី​១១ ខែ​កក្កដា ឆ្នាំ២០១៤  តទៅ។

សម្គាល់៖ កម្រៃសេវាដូចមានកំណត់ខាងលើ​ មិនរាប់បញ្ចូលការចំណាយផ្សេងៗរបស់ ម.ជ.ម. និង​វេទិកាមជ្ឈត្តកម្ម​​ ក៏ដូចជាអាករលើតំលៃបន្ថែមលើកម្រៃសេវា​រដ្ឋបាល​របស់ ម.ជ.ម. ​ និងពន្ធ​កាត់ទុក​លើសេវា​របស់មជ្ឈត្តករឡើយ។ មុនពេលបង្កើត​វេទិកា​មជ្ឈត្តកម្ម គូភាគី​វិវាទ​អាច​ព្រម​ព្រៀងផ្សេងពីនេះ លើ​កម្រៃ​សេវាវេទិកា​មជ្ឈត្តកម្ម ប្រសិនបើ​​វេទិកា​មជ្ឈត្តកម្ម​ឯកភាព​ចំពោះ​កម្រៃសេវា​ដែលព្រម​ព្រៀង​នោះ។