info@ncac.org.kh
ប្រិយមិត្ត​អ្នកអាន​ជាទី​រាប់អាន​!
​សូម​ស្វាគមន៍​ចំពោះ​ការចូល​មកដល់​គេហទំព័រ​របស់ ម ជ ម​។ សូម​អរគុណ​ចំពោះ​ការចាប់អារម្មណ៍  និង​ការគាំទ្រ​របស់លោក​អ្នក​ដល់ ម ជ ម​។ ក្នុងឋានៈ​ជា​អង្គភាព​ឯករាជ្យ និង​មិន​ស្វែងរក​ផលចំណេញ យើងខ្ញុំ​ខិតខំ​ឱ្យ​អស់ពី​លទ្ធភាព​ក្នុងការ​ធ្វើឱ្យ​មជ្ឈមណ្ឌល​នេះ​ក្លាយជា​ស្ថាប័ន​ដោះស្រាយ​វិវាទ​ពាណិជ្ជកម្ម​មួយ​ប្រកបដោយ​តម្លាភាព មាន​លក្ខណៈ​ឆ្លើយតប អាច​ទុកចិត្តបាន និង​មានតម្លៃ​សេវា​សមរម្យ​អាចមាន​លទ្ធភាព​ប្រើប្រាស់ តាម​ដែល​អាចធ្វើ​ទៅបាន​។ យើងខ្ញុំ​ប្រើប្រាស់​វែបសាយ​ត៍​នេះ ជា​ច្រក​ចម្បង​សម្រាប់​កិច្ចការ​ទំនាក់​ទំនងជា​សាធារណៈ ការប្រាស្រ័យ​ទាក់ទង​គ្នា និង​ការចែករំលែក​ព័ត៌មាន​អំពី​ថា​តើ យើងខ្ញុំ​ជា​នរណា និង​ថា​តើ​យើង​ធ្វើ​អ្វីខ្លះ​។​
 
​តាមរយៈ​វែបសាយ​ត៍​នេះ លោកអ្នក​អាច​រកឃើញ​នូវ​ព័ត៌មាន​ស្តីពី​អាជីវកម្ម និង​សេវាកម្ម​របស់​យើងខ្ញុំ រចនាសម្ព័ន​ចាត់​តាំងរបស់​មជ្ឈមណ្ឌល គំរូ​នៃ​ខចែង​ស្តីពី​ម​ជ្ឈ​ត្ត​ការ និង​ខចែង​ស្តីពី​ការដោះស្រាយ​វិវាទ ខិត​ប​ត្រ​អេ​ឡិ​ក​ត្រូ​និ​ច ដៃគូ​អាជីវកម្ម និង​អ្នក​ឧបត្ថម្ភ​គាំទ្រ​នានា វិធាន​ផ្ទៃក្នុង និង​នីតិវិធី​ប្រតិបត្តិការ ប្រភេទ​សមាជិកភាព និង​អត្ថប្រយោជន៍​នានា​សម្រាប់​ប្រភេទ​សមាជិក​នីមួយៗ វិធាន​សម្រាប់​ម​ជ្ឈ​ត្ត​ការ និង​រចនាសម្ព័ន្ធ​នៃ​តម្លៃ​សេវា និង​ថ្លៃ​ចំណាយ​នានា​សម្រាប់​សេវា ​ ម​ជ្ឈ​ត្ត​កម្ម​។ វែបសាយ​ត៍របស់​យើងខ្ញុំ ក៏មាន​ផ្ទុក​នូវ​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ កាលវិភាគ​នៃ​ការប្រជុំ​នានា និង​ព្រឹត្តិការណ៍​ពាក់ព័ន្ធ​នានា ដូចជា វគ្គ​សិក្ខាសាលា និង​កម្មវិធី​បណ្តុះបណ្តាល​ជា​សាធារណៈ  ធនធាន​សិក្សា​ស្តីពី​ការដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ ព្រមទាំង ឪ​កាស​ការងារ និង​ស្ម័គ្រចិត្ត​ហាត់រៀន​ការងារ​នៅ ម ជ ម ចម្លើយ​ចំពោះ​សំណួរ​ដែលមាន​ការលើក​ឡើងជា​ញឹកញាប់ និង​បណ្តាញ​ផ្សារភ្ជាប់​ទៅនឹង​ប្រភពធនធាន​ច្បាប់​របស់​កម្ពុជា និង​របស់​បណ្តា​ប្រទេស​អាស៊ាន​ផ្សេងៗ​ទៀត​។​
 
​ប្រសិនបើ​លោកអ្នក​ត្រូវការ​ព័ត៌មាន​ស្តីពី ម ជ ម ណាមួយ​ក្រៅពី​ព័ត៌មាន​ទាំងឡាយ​ដែលមាន​ចុះ​ក្នុង​វែបសាយ​ត៍​នេះ យើងខ្ញុំ​សូម​លើកទឹកចិត្ត​ឱ្យ​លោកអ្នក ផ្ញើ​សារ​អេ​ឡិ​ក​ត្រូ​និ​ច ឬ ទូរស័ព្ទ​មកកាន់​ការិយាល័យ​នៃ​អគ្គលេខាធិការដ្ឋាន​រប​ស់ ម ជ ម ដើម្បី​សាកសួរ​ពិគ្រោះ​យោបល់​បន្ថែម​។​
 
​យើងខ្ញុំ​ទន្ទឹងរង់ចាំ​ផ្តល់​សេវា​ជូន​លោកអ្នក ឬ ទទួលបាន​លោកអ្នក​ធ្វើជា​សមាជិក ឬ អ្នក​ឧបត្ថម្ភ​គាំទ្រ​របស់ ម ជ ម​។​
 
​សូម​ទទួល​នូវ​ការគោរព​រាប់អាន​យ៉ាង​ខ្ពង់ខ្ពស់​អំពី​យើងខ្ញុំ​។​

​រស់ មុនិន្ទៈ​
​ប្រធាន​
ម៉ោងធ្វើការ :
5 ថ្ងៃ/ សប្តាហ៍     ថ្ងៃច័ន្ច- ថ្ងៃសុក្រ
8:00 AM - 12:00 PM
2: 00 PM - 5:00 PM
ទំនាកទំនង :
អគារ ៦៥​-៦៧​-៦៩ ផ្លូវលេខ ១៣៦ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ  ព្រះរាជាណាចក្រកម្ពុជា​

សមាជិកក្រុមប្រឹក្សាប្រតិបត្តិ ម ជ ម
  • រស់ មុនិន្ទៈ
  • ភិន សុវត្តិ
  • វង្ស មុនាថ
  • សេង វួចហ៊ុន
  • តេស ចំរើន
  • សហព័ន្ធនិយោជក
    និង
    សមាគមពាណិជកម្មកម្ពុជា
  • អ៊ុក សុភាព
មជ្ឈត្តករក្នុងបញ្ជីរបស់ ម ជ ម
  • រស់ មុនិន្ទៈ
  • សេង វួចហ៊ុន
  • ប៉ា ងួនគា
  • ខៀវ មាលី
  • ប៊ុន យូឌី
  • ញាន សុមុន្និន្ទ
  • ហួន សុខនីម
  • យុន ប៉ោទីម
  • ទេស ចំរើន
  • ភិន សុវត្ថិ
  • ឈីវ ថេង
  • ណុប សុខា
  • អ៊ូច វិទ្ធី
  • លី សំបូរ
  • សេង សុខឃីម
  • លី សុភាព
  • សុខ ហ៊ី
  • សេក សារឿន
  • កើត វណ្ណរិទ្ធ
  • អ៊ុក សុភាព
  • លីនដា សម័យ
  • អ៊ាង សុភ័ក្ត្រ
  • កុយ នាម
  • វង្ស មុនាថ
  • ប៊ុន សុវណ្ណ
  • ហុង គីម
  • ចាប កែវ
  • ហ៊ុត សុភ័ក្រ
  • ស៊ីន គិមស៊ាន
  • សេង រិទ្ធី
  • ពេជ បាណែត
  • អ៊ួង សូនី
  • ស៊ួ ចន្ថា
  • កង ស៊ីផាន់ណារ៉ា
  • សារិន​ ដេណូរ៉ា
  • ខាន់ សិរីវុទ្ធី
  • ឌៀលម៉ា អែមម៉ាញូល
  • មិន ណាកុល
  • អ៊ាង សូរសែន
  • អ៊ន ហ៊ីង
  • អ៊ឺង ស៊ីណាត
  • ទិត សាវុឌ្ឍី
ចំនួនអ្នក
ចូលទស្សនា
00270567